ព័ត៌មានអន្តរជាតិ

ឈ្មួញដឹកឈើល្បីឈ្មោះ​ ភារម្យ ​និងឈ្មោះ ​ភារ៉ាត់ដឹកជញ្ជូ​នឈើខុស​ច្បាប់ទាំង​យប់ទាំ​ងថ្ងៃសមត្ថកិច្ចក្នុងខេត្តក្រ​ចេះសម្ងំ​ស្ងៀមធ្វើមិ​នដឹ​ង​មិនឮអ្វីទាំងអស់

Read More »

អភិបាលរងខេត្តប៉ៃលិន ​បានស្លាប់​និង​កូន​ប្រុស​ទទួលរងរបួសធ្ងន់ធ្ងរ​ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ប៉ៃលិន ៖ ជារឿង​គួរ​ឲ្យសោកស្តាយជាទីបំផុត​អ្នកស្រី​ សោ មុន្នីរ័ត្ន​​ អភិបាល​រងខេត្តប៉ៃលិន បាន​ទទួលមរណៈភាព​ និងកូន​ប្រុស​បានទទួល​រងរបួសយ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត​ រីឯ​អ្នកស្រី​ ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ​ ក៏បាន​រង​របួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​គួរ​ឲ្យ​សែនរន្ធត់ នៅថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៨នេះ។ បើតាម​ប្រភព​ពីសមត្ថកិច្ច​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង​ បាន​ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍​បាន​កើតឡើង​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​ឈើនាគ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោយពី​ជនរងគ្រោះទាំង​៣នាក់ ​បាន​វិល​ត្រឡប់​ពី​រាជ​ធានីភ្នំពេញធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ខេត្តប៉ៃលិនវិញ​។ គ្រាន់តែ​រថយន្ត​របស់​អ្នក​ស្រី​អភិបាល​រងខេត្តប៉ៃលិន បាន​មក​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​បុកជាមួយ​រថយន្ត២គ្រឿង​ទៀត ដែល​បាន​បើក​បញ្ច្រាសទិស​គ្នាយ៉ាងពេញ​ទំហឹង​ បណ្តាល​ឲ្យ​អ្នក​ស្រីអភិបាល​រងខេត្តប៉ៃលិន​បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ​ និង​ជនរងគ្រោះ២នាក់ទៀត កំពុង​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ស្ថិតក្នុងការសង្គ្រោះបន្ទាន់។ សូមបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សោម មុន្នីរ័ត្ន អាយុ៥៦ឆ្នាំ ជាអភិបាលរងខេត្តប៉ៃលិន, លោកស្រី ម៉ុក ណាឌី អាយុ៤៩ឆ្នាំ ជាអភិបាលរងខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និងកូនប្រុស អភិបាលរងខេត្តប៉ៃលិន​រងរបួសធ្ងន់ផងដែរ។ បច្ចុប្បន្ន សពត្រូវបានតម្កល់ទុក ចំណែកជនរងគ្រោះទាំងពីរនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕ …

Read More »

អង្គការសហប្រជាជាតិ ប្រចាំនៅតំបន់ហ្កាវនៃប្រទេសម៉ាលីត្រូវបាន​ក្រុមភេរវកបើករថយន្ត​ចូលដើម្បី​បំផ្ទុះគ្រាប់​បែក​អត្តឃាត ក្នុងនោះមានពលរដ្ឋខ្មែរបម្រើការឱ្យអង្គការសហប្រជាជាតិចំនួន៤នាក់ដែរ

នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅ​កម្ពុជា) មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលមូលដ្ឋាន​មួយ​​​​​​របស់​​​អង្គការ​​​សហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។

Read More »

ល្ខោនប្រពៃណីហ៊ីរបស់ចិន នឹងត្រូវសម្តែងជូនទស្សនាជាសាធារណៈ នៅកោះពេជ្ររយៈពេល៣ថ្ងៃ

ភ្នំពេញ ៖ ល្ខោនប្រពៃណីហ៊ីរបស់ចិន នឹងត្រូវសម្តែងជូនទស្សនាជាសាធារណៈ នៅមហោស្រពកោះពេជ្ររយៈពេល៣ថ្ងៃ ចាប់ពីសប្ដាហ៍ក្រោយនេះ

Read More »

ចាប់ខ្លួន​តាចាស់ល្មោភកាម​ម្នាក់​ចាប់​រំលោភក្មេង​ស្រី​បាន​រហូត​ដល់​១០ដង​

ព្រះវិហារ​ ៖ កម្លាំង​សមត្ថកិច្ច​ព្រះវិហារ​បាន​ប្រតិបត្តិការ​ឃាត់ខ្លួន​តាចាស់ល្មោភកាម​ម្នាក់ ដែល​បាន​ចាប់​រំលោភ​ក្មេង​ស្រី​ម្នាក់​បាន​រហូត​ចំនួន​១០ដង និង​បានធ្វើការ​គំរាម​ជនរងគ្រោះ​សម្លាប់ចោល​ទៀត​ផង ដែលការឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​ធ្វើឡើង​នៅថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅ​ភូមិ​ត្រពាំង​ទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ​។

Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយកប្រតិ​បត្តិ​មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ

ហ្សឺណែវ ៖ កាលពីថ្ងៃ២២ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញា​ពិភពលោក​រួច​ហើយ​នោះ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានបន្តជួបពិភាក្សាការងារជាមួយលោក​ស្រី​ អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិ​បត្តិ​មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។

Read More »

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើ​ជាសាក្សីនៃ​ពិ​ធីចុះហត្ថលេខា​លើឯក​សារ​និង​កិច្ចព្រមព្រៀង​អនុស្សា​រណៈ​​សំខាន់​ៗ​ចំនួន​៨

តួគី ៖ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេភាគីទល់មុខគ្នាមួយទល់និងមួយ និងជំនួប​អា​ហារការងារថ្ងៃត្រង់ ដែល​បាន​ចំណាយពេលប្រមាណ១ម៉ោង៣០នាទីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា និងឯកឧត្តម រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី បានអញ្ជើញធ្វើ​ជាសាក្សី​នៃ​ពិធីចុះហត្ថលេខាលើ ឯកសារ​ និងកិច្ចព្រមព្រៀងអនុស្សារណៈសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖

Read More »