សេដ្ឋកិច្ចនិងពាណិជ្ជកម្ម

វិនិយោគិនអាស៊ី ត្រូវបានទាក់ទាញទៅតំបន់ខារីបៀន​ តាមរយៈការវិនិយោគ​ ទទួលបានសញ្ជាតិដែលកំពុងមានការចាប់អារម្មណ៍ច្រើន

បរទេស ៖​ ប្រទេសខារីបៀន​ ជម្រើស​វិនិយោគប្រកប​ ដោយភាពច្នៃប្រឌិតខ្ពស់​ ជាមួយនឹងប្រភពនៃវិស័យអន្តោប្រវេសន៍​ ជាការវិនិយោគរាប់ពាន់លានដុល្លារ។ នៅពេលដែលសហព័ន្ធកោះពីរនៅ St. Kitts & Nevis ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស​ នៅឆ្នាំក្នុងឆ្នាំ១៩៨៣ ប្រទេសនេះបានបើកដំណើរ​កម្មវិធីវិនិយោគ ដើម្បីទទួលបាន​សញ្ជាតិលើកដំបូង ដើម្បីទាក់ទាញការ​វិនិយោគបរទេស​ ដែលត្រូវការចាំបាច់

Read More »

សម្តេចតេជោហ៊ុនសែនអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតICC-Angkor

សៀម​រាប ៖ នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នេះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរ​សាទរ​ខួប២៥​ឆ្នាំ​​នៃ​ការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយ.​ស៊ី.ស៊ី.​អង្គរ​ICC-Angkor។

Read More »

កសិករ​រស់នៅក្នុងខេត្តព្រៃវែង ​កំពុងពេញនិយមក្នុងការ​ដាំអំពៅ​ព្រោះ​តម្លៃ​ខ្ពស់​នៅលើទីផ្សារ

ព្រៃវែង ៖ បច្ចុប្បន្ន​ដំណាំអំពៅ​កំពុង​ពេញនិយម​ខ្លាំងបំផុត​សម្រាប់​កសិករ​ក្នុងខេត្តព្រៃវែង​ ដោយ​ក្នុង​ការ​ផ្តល់​ឲ្យ​មាន​ទិន្នផល​ខ្ពស់​ហើយ​លក់បាន​ចំណេញ​ប្រាក់យ៉ាង​ច្រើនផងដែរ​ បើតាមប្រជាពលរដ្ឋ​ដែលរស់នៅ​ឃុំជាខ្លាង ស្រុក​ស្វាយ​អន្ទរ ខេត្តព្រៃវែង​ បានថ្លែង​ថា​​ ក្នុង​ឆ្នាំនេះ​ទទួលបានទិន្ឋិផលខ្ពស់ហើយ ហើយ​កំពុង​សំរុកដាំបន្ថែមទៀត​។

Read More »

មន្ត្រីកាំកុង​ត្រូល​ខេត្តកំពង់ធំ ​បន្តត្រួតពិនិត្យ​ទំនិញ​នៅផ្សារ​ក្រវ៉ា​ រកឃើញទំនិញ​ខូច​គុណ​ភាព​

កំពង់ធំ ៖ ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​ និង​អ្នក​ប្រើប្រាស់ផលិត​ផល​ប្រចាំថ្ងៃ​ មន្ត្រីកាំកុង​ត្រូល​ខេត្តកំពង់ធំ បាន​សហការ​ជា​​មួយ​មន្ត្រីពាណិជ្ជកម្ម​ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បាន​ចុះត្រួពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​ក្រវ៉ា ស្ថិតនៅ​​ក្នុង​ឃុំក្រវ៉ា​ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបាន​រកឃើញ​ទំនិញ​ខូចគុណភាព​បានមួយ​ចំនួន​។

Read More »

ចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំ​ពេញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ

កណ្ដាល ៖ ចំណតផែកុងតឺន័រ LM17 ជំហានទី២ នៃគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែស្វយ័តភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិ កណ្តាលលើ ឃុំបណ្តាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

Read More »

រដ្ឋាភិបាលកម្ពុជាបានបើក ឲ្យមានការបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឡើងវិញ ក្រោយពីបញ្ឈប់ អស់​រយៈ​​​ពេល​ជិត​៧ឆ្នាំមក

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមដាក់ឲ្យដំណើរការបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី​ឡើងវិញ ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា​ស្តីពីការសហការការពារពលករកម្ពុជាធ្វើការនៅ​ម៉ាឡេស៊ី​​​​​រួចមក។

Read More »

អភិបាល​ខេត្តកំពត​ អញ្ជើញដឹកនាំ​ប្រជុំ​​ក្នុង ​វេទិការពិគ្រោះ​យោបល់​ស្តី​ពី​ការកសាង​កម្ម​វិធី​វិនិយោគ​បីឆ្នាំ​រំកិល​ខេត្ត​

កំពត ៖ ឯកឧត្តម​ ជាវ តាយ អភិបាល​ខេត្តកំពត​ បាន​អញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​វេទិការ​ពិគ្រោះ​យោបល់​ស្តី​ពី​ ការ​កសាង​វិធី​វិនិយោគ​បីឆ្នាំ​រំកិល​ខេត្ត​ ២០១៩ ដល់​២០២១ នៅសាល​ប្រជុំ​សាលា​ខេត្តកំពត ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ពី ​ឯកឧត្តម​ លោកជំទាវ​ លោក​ លោក​ស្រី​ អ្នកនា​ង កញ្ញា​ និង​មន្ត្រីរាជការ​ជុំវិញខេត្ត​។

Read More »

មន្ត្រីកាំកុង​ត្រូល​ខេត្តព្រះវិហារ ​យក​ផលិត​ផល​ហួស​កាលបរិច្ឆេទ ​ទៅដុត​កម្ទេច​ចោល​

ព្រះវិហារ ៖ នៅ​ថ្ងៃចន្ទ ១១រោច​ ខែកត្តិក​ ឆ្នាំច សំរឹទ្ធិ​ស័ក​ ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ត្រី​សាខា​កាំ​កុង​ត្រូលខេត្តព្រះវិហារ​ បាន​សហការជាមួយ​មន្ត្រី​មន្ទីរពាណិជ្ជកម្មខេត្ត​ និង​អាជ្ញាធរមូលដ្ឋាន បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​តាម​តូប​លក់ដូ​នានា​ ស្ថិតនៅក្នុង​ឃុំពោធិ៍​ ស្រុកត្បែង​មានជ័យ​ ខេត្តព្រះវិហារ​។

Read More »

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី បានបន្តធ្លាក់ចុះ​​ មកនៅត្រឹម ៣៤៥០រៀល ចាប់ពីថ្ងៃទី១-១៥ ខែធ្នូ

ភ្នំពេញ ៖ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ៤៣១៧ពណ.អវឯ ចុះថ្ងៃទីច័ន្ទ ១១រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ២០១៨ រាជធានីភ្នំពេញ។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ប្រេងសាំងធម្មតាមានតម្លៃត្រឹមតែ ៣៤៥០រៀល តែប៉ុណ្ណោះ​ក្នុងមួយ​លីត្រ៕

Read More »

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា សេវាសាធារណៈត្រូវកែទម្រង់ទៅជា ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បី​បង្ខិត​សេវា នៅឲ្យជិតប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនៅក្នុង ជំនួប​ពិភាក្សាការងារជាមួយ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

Read More »