កម្លាំងនគរបាលសង្កាត់ព្រៃអង្គុញ មានការសហការល្អពីក្រុមប្រជាការពារ និងមានការផ្តល់ព័ត៌មានទាន់ពេល…

ខេត្តស្វាយរៀង​៖​ យប់ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៩​ វេលា​ម៉ោង​០២​,១០នាទី រំលងអាធ្រាត នៅចំណុចភូមិកំពោតជ្រូក​ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ចោរមានគ្នា​ ២​ នាក់​ បានធ្វេីសក ម្មភាព ដាក់ថ្នាំ បំពុលឆ្កែ និងចូល កាត់សោទ្វា លួចម៉ូតូ​ ១​ គ្រឿង​ របស់ឈ្មោះ សៅ សារិទ្ទ ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខ របរកម្មកររោងចក្រ មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ខណៈ​ពេលធ្វេីសកម្មភាព ត្រូវបានជនរងគ្រោះ​ដឹងទាន់​ពេល និងបានទាក់ទងមកសមត្ថកិច្ចនគរបាល និងប្រជាការពារ​ អោយមក ជួយព័ទ្ធចាប់ ជនល្មើស​ ។ សមត្ថកិច្ចនគរបាល សហការជាមួយប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋ ចាប់ បានជន ល្មើសម្នាក់ គឺឈ្មោះជុន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ នី ភេទប្រុស អាយុ​ប្រហែល៣៣ឆ្នាំ ដែលជាអ្នកឌុប​ បានជិះម៉ូតូគេចខ្លួុនបាត់។ ក្នុងនោះកម្លាំងនគរបាលបានដកហូតវត្ថតាង មួយចំនួន​ ដែលបំរេីអោយសកម្មភាពលួចម៉ូតូ​។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង​ ចាត់ការតាមនីតិវិធី​ និងបន្តស្រាវជ្រាវឃាត់ខ្លួនបក្សពួកបន្ថែមទៀត។ ដោយ នាយតេវ