ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣…..

កំពត៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពត នៅសាលប្រជុំសាលាខេត្តកំពត។

 

អញ្ជើញចូលរួមក្នុងធិធីនេះមាន ឯកឧត្តម រដ្ឋលេខាធិ ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូងខេត្ត កងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងទីចា ត់ការ អង្គភាព ចំណុះសាលាខេត្ត តំណាងដៃគូរអភិវឌ្ឍ និងគណបក្សនយោបាយ សរុបប្រមាណ ២៨៤ នាក់។

 

ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ មានចំនួន២៥រូប ស្រី ០៤រូប ដែលមាន ឯកឧត្តម ជឹង ផល្លា ជាប្រធានក្រុមប្រឹក្សាខេត្ត។

 

ក្នុងឱកាសនេះ ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូ លដ្ឋានខេត្តកំពត បានថ្លែងអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកំពត ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះ ឆ្នោ តផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកំពត ឲ្យបន្តរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ៕