រថយន្តដឹកកម្មករបុកជាមួយរថយន្តដឹកស៊ីម៉ងតិ៍ បណ្តាលឲ្យកម្មកររោងចក្រ១៦នាក់រងរបួស នៅលើផ្លូវជាតិលេខ៤១…..

ដោយ នាយតេវ

កំពង់ស្ពឺ៖ កាលពីវេលាម៉ោង៦និង១០ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដដឹកស៊ីម៉ង់តិ៍ បុកជាមួយរថយន្ដតូរីសដឹកកម្មកររោងចក្រចំនួន៣៥នាក់ ក្នុងទិ ស ដៅបញ្ច្រាសទិសគ្នា លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យកម្មករ-កម្មការិនី១៦នាក់ (ប្រុសម្នាក់ និងរបួសស្រាល០៦នាក់) ត្រូវបានរថយន្ដសង្គ្រោះដឹកទៅកាន់មន្ទីរបង្អែកខេត្តកំពង់ស្ពឺ២នាក់ និងខេ ត្ត តាកែវ១៤នាក់។

មូលហេតុ៖ បង្កឡើងដោយរថយន្ដដឹកស៊ីម៉ង់តិ៍ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដដឹកស៊ីម៉ង់ត៍ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ខណៈនគរបាលជំនាញកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាចាប់ខ្លួន យ កមកផ្ដន្ទាទោសតាមច្បាប់៕