វេទិកា ពិគ្រោះ យោបល់ រវាង រដ្ឋបាលខេត្ត និង សមាគម អង្គការ សង្គមស៊ីវិលសង្កត់ធ្ងន់ ៦ ចំនុចធំៗ

តាកែវ ៖ ថ្ងៃពុធ ៣ កើត ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្តតាកែវបានបើក វេទិកា ពិគ្រោះ យោបល់ រវាង រដ្ឋបាលខេត្ត និង សមាគម អង្គការ សង្គមស៊ីវិល ដែលកំពុងធ្វើប្រតិបត្តិការ នៅក្នុងខេត្តតាកែវ កម្មវិធីនេះ ស្ថិត ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ។

ក្នុងវេទិកាដោយនៅចំពោះមុខអង្គការសង្គមស៊ីវិលលោកអភិបាលខេត្តបានថ្លែងសង្កត់ធ្ងន់ក្នុងការដោះស្រាយបញ្ហាចំនួន៦ចំនុចធំៗគឺ៖
១ មន្ទីរ ជំនាញអប់រំខេត្តត្រូវចុះអធិការកិច្ចពង្រឹងលើបញ្ហាអសកម្មរបស់គ្រូបង្រៀនតាមសាលានីមួយៗបន្ទាប់ពីអង្គកាសង្គមស៉ីវិលលើកឡើង។

២ អភិបាលខេត្តស្នើសុំអោយអាជ្ញាធរជួយផ្សព្វផ្សាយតាមរយៈអង្គកាសង្គមស៉ីវិលអោយពលរដ្ឋមកព្យាបាលភ្នែកនៅមន្ទីរពេទ្យភ្នែកខត្តអោយកាន់តែច្រើន។

៣ កម្លាំងជំនាញត្រូវទប់ស្កាត់ឱ្យខាងតែបាន ចំពោះបទល្មើសតំបន់អភិរក្សត្រីពង និងតំបន់អភិរក្សព្រៃលិចទឹក។

៤ មន្ទីរ វប្បធម៌ ត្រូវយកចិត្តទុកដាក់អភិរក្សវត្ថុបុរាណ ប្រាសាទបុរាណ ទួលបុរាណ។

៥ មន្ទីរ សង្គមកិច្ចត្រូវតែដឹងថា សមាគមណាមនុស្សចាស់មួយណាដើរ មួយណាមិនដើរ មិនមែនឆ្លើយថាមិនដឹងទេ ហើយនិយាយសមាគមទាំងនោះនៅដាច់ពីមន្ទីរនោះទេ លោកអភិបាលខេត្តបានបន្តថា មន្ទីរ សង្គមកិច្ចគួរតែដើរតួរយ៉ាងសំខាន់ក្នុងការសម្របសម្រួល នឹងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ មិនមែនឆ្លើយបែបនេះទេ។

៦ លោកអភិបាលខេត្តបានបញ្ជាបន្ទាន់អោយខាងជលផលបង្ក្រាបបទល្មើសនេសាទផ្សេង ហើយសហការជាមួយសមាគមនេសាទផង បើមិនដូច្នេះទេអាចនឹងរលាយអស់មិនខាន។

សូមបញ្ជាក់ថា សេចក្តី ណែនាំលេខ ០៤០ សណន ចុះថ្ងៃពុធ ៧ រោច ខែអស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣១ តុលា ២០១៨ របស់ក្រសួងមហាផ្ទៃ។ ដោយ ហង់ នី