រថយន្តធុនយក្សដឹកហ្គាសមួយគ្រឿងសង្ស័យតែតៃកុងងងុយដេកបើកបុករះខឿនទ្រូងពុះចែកផ្លូវរូបគោ៤ក្រុងស្វាយរៀង..

ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ១ម្តុំរង្វង់មូលរូបគោ៤ដោយសាររថយន្តធុនយស្សដឹកហ្គាសមួយគ្រឿងបុករះខឿនថ្មពុះចែកទ្រូងផ្លូវរូបគោ៤ផ្លូវចូលក្រុងស្វាយរៀងបាក់ខ្ទេចនិងខូចខាតដំណំតែសំណាងល្អគ្មានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផងនោះទេ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤ៈ១២នាទីកាលពីថ្ងៃ២៣ខែមេសាឆ្នាំ២០១៩នេះត្រង់ខឿនថ្មរង្វង់មូលរូបគោ៤ស្ថិតក្នុងភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។ បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖នៅវេលាកើតហេតុខាងលើមានរថយន្តដឹកហ្គាសមួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3B 8758បើកបរដោយបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណធ្វើដំណើរពីទិសខាងលិចទៅកើតលុះដល់ចំណុចកើតហេតុខាងក៏បុករះខឿនថ្មពុះចែកទ្រូងផ្លូវរង្វង់មូលរូបគោ៤បាក់ដែកបង្កាន់ដៃស្លាកចំណាំងផ្លាតភ្លើងសញ្ញាចរាចរណ៍ខ្ទេចរាបដល់ដីតែសំណាងល្អគ្មានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ។ ប្រភពបានបន្តទៀតថា៖ក្រោយពីបង្កហេតុអ្នកបើកបរចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុបន្សលផទុករថយន្តនៅកន្លែងកើតហេតុ។ រថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីរងចាំម្ចាស់មកចូលខ្លួនធ្វើការដោះស្រាយ។យូដេត