ទំនាស់ដីធ្លីរ៉ាំរ៉ៃនៅស្រុកស្នួល!ពលរដ្ឋជិត២០០គ្រួសារក្រាញននៀលមិនព្រមចេញពីដីជាដាច់ខាតពេលនេះ

(ក្រចេះ)៖ ដីចំនួន៧៤៤ហិកតា ដែលគ្រួសារកងទ័ពវរៈការពារព្រំដែន៤ គ្រួសារនរគបាលការពារព្រំដែន៦១៩ និងពលរដ្ឋជាង១៥០គ្រួសារ ។បានកាន់កាប់និងស្នាក់នៅតាំងពីឆ្នាំ២០០២ នៅចំណុចដេរ៥,ដេរ៦ ស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួុល ខេត្តក្រចេះ។ពេលនេះត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញកំណត់កាត់យកដីទាំងនោះ មកចែកឲ្យពលរដ្ឋផ្សេងទៀតជាង ១,០០០គ្រួសារ បង្កទៅជារឿងក្ដៅក្រហាយ ។និងមានប្រតិកម្មខ្លាំងកម្ដៅ ឡើងជិត១០០អង្សា រហូតឈានដល់ចាប់ខ្លួនយុវជនម្នាក់!។បើតាមពលរដ្ឋដែលបានកាន់កាប់ដីខាងលើបានអះអាងប្រាប់ ព័ត៍មាន ឲ្យដឹងនៅថ្ងៃទី២៣,០៤,២០១៩នេះថា! ពួកគាត់សុខចិត្តស្លាប់នៅលើដីនេះ គឺមិនចេញទៅណា ចោលទ្រព្យសម្បត្តិជាដាច់ខាត។ព្រោះដីដែលពួកគាត់កាន់កាប់និងគ្រប់គ្រងនេះ យូឆ្នាំមកហើយតាំងពីឆ្នាំ២០០២មកម្លេះ ។ដោយម្នាក់ៗបានសង់លំនៅដ្ឋានគ្រប់ៗគ្នា ខ្លះដាំដំណាំបាន ទទួលផលជាបណ្ណើរៗហើយ ខ្លះជិតបានទទួលផល និងខ្លះទៀតបានធ្វើគ្រឹះរឹងមាំក្នុងនោះ មានគ្រួសារខ្លះ បានលក់ដីនេះបន្តពីមួយទៅមួយ នឹងចែកកូនចៅស្នាក់នៅជាបន្តបន្ទាប់។សម្រាប់ដាំដំឡូងមី និងបន្លែបង្កាដែលបានទទួលផលរាល់ឆ្នាំ ខ្លះដាំស្វាយចន្ទីរ ដើមកៅស៊ូ ជិតដល់ពេលទទួលផល។ក្រុមពលរដ្ឋចោទជាសំនួរមកអាជ្ញាធរថា! តើត្រូវឲ្យពួកគាត់ បង្ខំចិត្ត រុះរើលំនៅដ្ឋានដែលបានស្នាក់នៅ ចោលទ្រព្យសម្បត្តិម្ដេចនិងកើត?។ហើយរឿងយកដីគាត់ កាត់ឲ្យអ្នកក្រោយបែបនេះ គឺហាក់បីដូចជាអាជ្ញាធរកំពុងយកពលរដ្ឋអ្នកនៅមុននិងអ្នកមកនៅក្រោយបញ្ជល់ឲ្យឈ្លោះគ្នាអញ្ចឹង?។ខណៈពលរដ្ឋអ្នកមានឈ្មោះ ត្រូវទទួលបានដីក្រោយ ប្រមាណជា៥០០គ្រួសារ គេមិនយកដីនេះទេ ព្រោះជាដីក្ដៅ យកពីអ្នកមុនចែកឲ្យអ្នកក្រោយដដែលៗ។ពលរដ្ឋបញ្ជាក់ថា! កាលពួកគាត់មកនៅដំបូងនៅឆ្នាំ២០០២ ទីនេះជាដីព្រៃសុទ្ធសាធ។ប៉ុន្តែម្នាក់ៗ ចេះតែរុករានកាប់ឆ្ការកាន់កាប់សង់លំនៅដ្ឋាន និងដាំដំណាំជាហូរហែរហូតមក។លុះដល់ឆ្នាំ២០១៥ពួកគាត់មានវិវាទឈ្លោះគ្នាជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមេមត់!រហូតដល់ថ្ងៃទី២១,១១,២០១៦ អាជ្ញាធរស្រុកស្នួល ខេត្តក្រចេះ បានចុះស្រង់ស្ថិតិ ពួកគាត់ហើយបានកាត់ដីចំនួន៧៤៤ហិកតា ចេញពីក្រុមហ៊ុន សម្បទានសេដ្ឋកិច្ចមេមត់! ។ដើម្បីបែងចែកឲ្យពួកគាត់គ្រប់គ្នា ស្នាក់នៅ ដោយមានចេញចុងសន្លឹក បញ្ជាក់សម្រាប់សម្គាល់ព្រំប្រទល់និមួយៗ រៀងខ្លួនទៀតផង!។ទន្ទឹមនិងនោះ ពួកគាត់ក៏បានសង់លំនៅដ្ឋាន ស្នាក់នៅ បង្កបង្កើនផល ដាំដំណាំនិងគ្រប់គ្រងរហូតដល់បច្ចុប្បន្ន។លុះដល់ថ្ងៃទី០៤ខែ០២ ឆ្នាំ២០១៩ អាជ្ញាធរខេត្តក្រចេះ បានជូនដំណឹងនឹងកំណត់ឲ្យពលរដ្ឋទាំង១៥៤គ្រួសារខាងលើ ត្រូវតែរើចេញពីដីនោះជាដាច់ខាត!។ក្រោមហេតុផលថា! នេះជាដីរដ្ឋត្រូវយកមកកាត់អង្កន់ ប្រគល់ឲ្យពលរដ្ឋផ្សេងទៀង។ចំនួន១,៥៤៨ គ្រួសារ ដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន សម្បទានសេដ្ឋកិច្ចមេមត់! ដែរ។ជាមួយគ្នានោះកាលពីថ្ងៃទី២០,០៤,២០១៩នេះ អាជ្ញាធរបានចាប់យុវជនម្នាក់ បញ្ជូនទៅតុលាការ។ខណៈយុវជននោះតវ៉ានិងដកបង្គោលដែលដាំដោយអាជ្ញាធរ លើដីខ្លួន។មិនតែប៉ុណ្ណោះ កាលពីរសៀលថ្ងៃទី២២,០៤,២០១៩នេះអាជ្ញាធរបានចុះដុតផ្ទះពលរដ្ឋអស់ចំនួន២ខ្នងទៀតផង។

ឆ្លើយតបនិងការលើកឡើងខាងលើ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បាននិយាយយ៉ាងខ្លីថា! ដីទាំងនោះមានដំណាំខ្លះ អត់ខ្លះ លោកថាចុះមើលទៅកុំសួរច្រើនពេកហើយក៏ចុចបិទទូរស័ព្ទតែម្ដងទៅ៕សន្យា