ចិនប្រុសស្រី៣នាក់រវល់ឈ្លោះគ្នាតាមផ្លូវជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវប៉ើងរបាំងថ្មជិត១០ម៉ែត្រ គៀបជាប់អ្នកបើក យ៉ាងរន្ធុត

ភ្នំពេញៈ ស្ត្រីជនជាតិចិនម្នាក់ បានរងរបួសកៀបជាប់ជើងក្នុងកាប៉ីនរថយន្ត  និងជនជាតិចិនប្រុសស្រី២នាក់ទៀត  រងរបួសស្រាល  បន្ទាប់ពីកំពុងបើករថយន្ត TACOMA មួយគ្រឿង ធ្វើដំណើរតាមផ្លូវ ជាមួយគ្នា ក្នុងល្បឿនលឿន ហើយងាកមកឈ្លោះប្រកែកគ្នា ទើបធ្វើឲ្យរថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង ប៉ើងខ្ទាតរបាំងថ្ម  ជិត១០ម៉ែត្រ  ធ្វេីឲ្យរថយន្តមិនទាន់អស់ល្បឿន អូសទាំងដាច់កាឡេកង់មុខខាងឆ្វេងជិត១០០ម៉ែត្រ ទើបបើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អេីល ដល់បងប្អូនប្រជាពលរដ្ឋជួយទាញយកអ្នកបើកបរចេញមកខាងក្រៅ  ហើយទុករថយន្តចោល រួចប្រញាប់នាំគ្នាហៅកង់បីមកជិះចេញពីកន្លែងកើតហេតុបាត់  មុនពេលសមត្ថកិច្ចចុះមកដល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកយកព័ត៌មាន បានចុះទៅកន្លែងកើតហេតុដោយផ្ទាល់  គឺបានកើតមានឡើងនៅវេលាម៉ោង១១:៤០នាទីយប់ជិតរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងជាមួយផ្លូវ១៩៩ (ស្តុបវិទ្យាល័យទួលស្វាយព្រៃ) ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត TOYOTA TACOMA មួយគ្រឿងបើកបរដោយនារីជនជាតិចិនម្នាក់  រួមដំណើរជាមួយជនជាតិចិនប្រុសស្រី ២នាក់ ទៀត ក្នុងល្បឿនលឿន  បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ប្រភពព័ត៌មានបានបញ្ជាក់ឲ្យអ្នកយកព័ត៌មានដឹងយ៉ាងច្បាស់ថា  បានឃើញស្ត្រីជនជាតិចិនម្នាក់ដែលជាអ្នកបើកបរ បានងាកទៅឈ្លោះប្រកែកគ្នា  ជាមួយអ្នករួមដំណើរ  ទើបធ្វើឲ្យរថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បាក់អស់២ផ្ទាំង  ដោយមួយផ្ទាំងបើងខ្ទាត ជិត១០ម៉ែត្រ  ឯណោះ ។ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន បានរេចង្កូតអូសទាំងដាច់កាឡេកង់មុខខាងឆ្វេងជិត១០០ម៉ែត្រ  ទើបបើកទៅមុខលែងរួច  បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋជួយទាញយកអ្នកបើកបរចេញមកខាងក្រៅ  ហើយទុករថយន្តចោល រួចប្រញាប់នាំគ្នាហៅកង់បីមកជិះចេញពីកន្លែងកើតហេតុបាត់  មុនពេលសមត្ថកិច្ចចុះមកដល់។

 

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរ បាលទួលស្វាយព្រៃទី២ បានចុះដល់កន្លែងកើតហេតុហើយរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះធ្វើការពិនិត្យមើលជាក់ស្ដែង  ដោយឃើញមានលិខិតកិច្ចសន្យាជួលរថយន្តរវាងម្ចាស់រថយន្តនិងជនជាតិចិនដែលជាអ្នកបើកបរ  ដែលនៅក្នុងរថយន្ត  ហើយទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ចុះមកធ្វេីការវាស់វែង និងស្ទូចយកទៅរក្សាទុក បណ្ដោះអាសន្ន ដើម្បីរងចាំធ្វេីការដោះស្រាយគ្នា និងសងការខូចខាតទ្រព្យសម្បតិ្តសាធារណៈ នៅពេលក្រោយទៀតផងដែរ៕សន្យា