ភ្ញាក់ផ្អើល​ពេញផ្លូវ…ពេល​កម្លាំង​ប៉េអឹម​ឃាត់​​ឡាន​​​ខ្នាត​​ធំ​​២​​គ្រឿង​ស្រាប់តែ

ខេត្តស្ទឹងត្រែង ​៖ ​កំលាំង​អាវុធហត្ថ​បាន​ឃាត់​រថយន្ត​វេ​អង​ចំនួន​២​គ្រឿង​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧​ ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង ​កាលពី​វេលា​ម៉ោង​៩​ និង១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ​មីនា​ ​ការ​ភ្ញាក់​​ផ្អើល​នេះ គឺ​​បន្ទាប់​មាន​រថយន្ត​សុី រ៉ែ​ន​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រួមទាំង​កំលាំង​មាន​ឯកសណ្ឋាន​​ បាន​ចុះ​ឃាត់​រថយន្ត​ទាំងនោះ ភ្លាមៗ។

ដំបូង​​ពុំ​ទាន់​ដឹង​ថា​ រថយន្ត​ខាងលើ​នេះ មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​អ្វី​ ឬ​ដឹក​​ជញ្ជូន​​ខុសគោល​ការ​​លក្ខណៈ​បច្ចេកទេស​យ៉ាងណា​​ទេ ។ ប៉ុន្តែបើតាម​ប្រភព​​កំលាំង​អាវុធហត្ថ​ប្រាប់​ថា​ រថយន្ត​​នេះ​គឺមាន​ដឹកឈើ​ចេញ

ពី​រោង​ម៉ា​សី​ុ​ន​អារ​​ឈើ​បណ្តោះអាសន្ន​ ស្ថិត​នៅ​ចំណុច​វាល​ប៉ា​រ៉ា ឃុំ​ស្រែ​សំបូរ ស្រុក​​សៀម​ប៉ា​ង ខេត្តស្ទឹង​ត្រែង​។

បើតាម​ការអះអាអ​លោក អ៊ូ ម៉ា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើសៀម​ប៉ា​ងខេត្តបាន​បញ្ជាក់​ដែរ​ថា​ រថយន្ត​ខាងលើ​ គឺ​មានច្បាប់​ដឹក​ជញ្ជូន​ចេញពី​រោង​ម៉ា​សី​ុ​ន​អារ​​ឈើបណ្តោះអាសន្ន​ ដោយ​មាន​លេខប័ណ្ណ​០០៣៣៦៥​ និង​០០៣៣៦៦ និងមានការ​​អនុ​ញ្ញាត​​ឱ្យ​​ក្រុមហ៊ុនសៀ​ម៉ុ​ន (​ខេ​ម​បូ​ឌា​) ​អេហ្គ្រី​ ខ​ល​ឈ័​រ ​ខម​ប្រេ​អេ​ន​សី​ុ​វ​ឌី​វេឡុ​ប​មិ​ុ​ន ដឹកជញ្ជូន​ផល​អនុ​ផលប្រភេទ​លេខ​២ ចេញពី​រោង​ម៉ាស៊ីន​អារឈើ​នៅ​ថ្ងៃ​ទី​២៦​មីនា ​ឆ្ពោះទៅ​កាន់​ភូមិ​៣ ឃុំ​អូរ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ក្នុងចំណុះ​ផ្ទុក១៨​ម៉ែត្រ​គូប​៨១៩ ។សន្យា