មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវបានរៀបចំអោយមានការប្រកួតកីឡាសិស្សបឋមជ្រើសរើសជើងឯកទូទាំងខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៩មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវបានរៀបចំអោយមានការប្រកួតកីឡាសិស្សបឋមជ្រើសរើសជើងឯកទូទាំងខេត្តតាកែវ ដោយមានវិញ្ញាចំនួន ៤ ក្នុងនោះរួមមានវិញ្ជាសារបាល់ទាត់កុមារា កុមរី បាល់ទះកុមារា កុមារី បាល់បោះកុមារា កុមារី និងការប្រកួតកីឡាប៉េតង់ ប៊ូល ១ទល់១ ២ទល់២ និង៣ទល់៣ ដោយក្នុងនោះមានក្រុមចូលរួមប្រកួតចំនួន ៨៧ក្រុម លើគ្រប់វិញ្ញាសារទាំងអស់ ដែលមានកីឡាករ កីឡាការិនីចំនួន ៦៥៤នាក់ ស្រី ២៤៦នាក់ ធ្វើការប្រកួតរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ០៤ខែមីនា នេះដល់ថ្ងៃទី ០៦ ខែមីនា ២០១៩ ។

ថ្លែងនៅក្នុងពិធីបើកអោយមានការប្រកួតកិឡាសិស្សបឋមសិក្សានេះដែរលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានជំរុញក៏ដូជាការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងយកជ័យលាភីទៅផ្តល់អោយសាលារបស់ខ្លួនវិញ ជាពិសេសឆ្លងកាត់ការប្រកួតនេះដែរ ក្មួយៗត្រូវចេះដកស្រង់បទពិសោធន៏ពីគ្នាទៅវិញទៅមក នៅលើបច្ចេកទេសនៃការលេង សម្រាប់ជាមេរៀនដល់យើងទៅថ្ងៃខាងមុខបន្តទៀត ។ ហើយបន្ទាប់ពីបញ្ចប់ការប្រកួតកីឡានេះទៅ ក្មួយៗទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវជៀសអោយឆ្ងាយពីអំពើឧបាយមុខ និងគ្រឿងញៀន ។

ទន្ទឹមនោះដែរលោកអភិបាលរងខេត្តតាកែវបានមានប្រសាសន៏បន្តថា ការងារអប់រំកាយ និងកីឡា គឺមានតួនាទីសំខាន់ណាស់ក្នុងការ បណ្តុះបណ្តាលធនធានមនុស្សអោយមានកាយសម្បទាមាំមួន មានបញ្ញាភ្លឺថ្លា និងមានសីលធម៍ល្អ ចេះគោរពវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយបានក្លាយជាសេវាសុខភាព មានតម្លៃដូចសេវាសុខាភិបាលសាធារណៈដូច្នេះដែរ ។ ជាមួយគ្នានេះដែរកីឡាករ និងកីឡាការិនី មានតួនាទីធ្វើជាគំរូល្អ ជាទូតនៃសន្តិភាព និងអាចដណ្តើមបាននូវកិត្យានុភាពជូនជាតិទៀតផង មិនតែប៉ុណ្ណោះក្មួយៗ កីឡាករ ជាសិស្សដែលអនវុត្តលេងកីឡាជាប្រចាំ អាចជៀសផុតពីការប្រព្រឹត្តិអំពើងបាយមុខ ផ្សេងៗ ដូជាការប្រើអំពើហិង្សា ការសេពគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗ ព្រោះកីឡានាំមកអោយមានវិន័យ វិន័យនាំអោយមានសណ្តាប់ធ្នាប់ មានសេចក្តីថ្លៃថ្នូរ និងនាំអោយមានកិត្តិយស ។ ចន យូដេត