គ្រាន់តែលឺអ្នកសារពត៌មានរាយការណ៍ជូនភ្លាមលោកឧត្តមសេនីយ៍ត្រីសានប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានព ចាត់កម្លាំងមន្ត្រីក្រោមឱវាទចុះទៅត្រួតពិនិត្យភ្លាម

ខេត្តក្រចេះ ៖នៅព្រឹកថ្ងៃទី០៤ខែមីនាឆ្នាំ២០១៩នេះក្រុមអ្នកសារព័ត៌មានយើងបានប្រទះឃើញគំនរឈើជាច្រើនកំណាត់ឋិត

ក្នុងភូមិទួលល្ហុង សង្កាត់អូឬស្សី ០២ក្រុងក្រចេះខេត្តក្រចេះជាប្រភេទឈើជ្រុងនិងឈើមូលដែលមិនទាន់ជ្រៀកដែលឈ្មួញ រកស៊ីខុសច្បាប់យកមកលាក់ទុកនៅក្នុងដីភូមិ ម្តុំផ្ទះដែលប្រជាពលរដ្ឋរស់នៅ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ពួកគាត់បានឆ្លើយប្រាប់អ្នកសារពត៌មានយើងអោយដឹងថាឈើទាំងនេះ ជាឈើរបស់ឈ្មោះកាក់ ​ហើយ ខ្លះទៀតឆ្លើយថាគាត់គ្រាន់តែដឹងថាមានឈ្មួញដឹកយកមកទម្លាក់ទុកនៅទីនេះទេក្រោយពីបាន ឃើញឈើជាច្រើនកំណាត់នោះរួចមក ទើបភ្នាក់ងារយើងក៏បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកង រាជអាវុធហត្ថខេត្តក្រចេះ ភ្លាមនោះដែរលោកឧត្តមសេនីយ៍ក៏បានដាក់បទបញ្ជាអោយកំលាំងកងរាជអាវុធហត្ថក្រុងក្រចេះចុះមកត្រួតពិនិត្យនិងបង្ក្រាបភ្លាមភ្លាម

ដោយឃើញសកម្មភាពរបស់កម្លាំងកងរាជអាវុធហត្ថយ៉ាងសកម្មបែបនេះប្រជាពលរដ្ឋរស់នៅក្នុងទឹកដីខេត្តក្រចេះបានអបអរសាទរ ចំពោះវិធានការដ៏ក្ដៅគគុករបស់ឯកឧត្តម សាន ប៊ុនថាន នឹងបានសំណូមពរដល់ឯកឧត្តមបន្តបង្ក្រាបនូវអំពើអសន្តិសុខនៅក្នុង ខេត្តក្រចេះក៏ដូចជាបទល្មើសផ្សេងៗទៀតផងដែរ៕ (វាន់ វ៉ា)