កម្លាំង​សមត្ថកិច្ច​ក្រុង​បាន​លុង​ប្រតិបត្តិការ​បង្ក្រាបទីតាំង​ល្បែង​ស៊ីសង​ជលមាន់​ដុះស្លែមួយកន្លែង​

រតនគិរី ៖ ទីតាំង​ល្បែង​ស៊ីសង​បញ្ជាល់មាន់ដុះស្លែ​មួយ​កន្លែង ដែលស្ថិតនៅ​ក្នុង​ទីតាំង​លួច​លាក់​តាមព្រៃ​ ក្នុង​ចំការ​ស្វាយ​ចន្ទី ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី ដែលបាន​លេងជាយូយាណាស់មក​ហើយ ទើប​ស្នងការនគរបាល​ខេត្ត​រតនគិរី​ ដែលទើប​ឡើង​កាន់ដំណែង​ថ្មី បាន​មាន​វិធានការណ៍​បង្ក្រាប​ភ្លាមៗតែម្តង​។

បើតាម​សមត្ថកិច្ច​ បានថ្លែង​ប្រាប់នៅថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្រោយ​ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​ក្រុង​បាន​លុង ក្រោ​មការបញ្ជាផ្ទាល់ពីសំណាក់​ឯកឧត្តម​ ឧត្តមសេនីយ៍​ យិន​ ចំណាន​ ស្នងការ​​នគរបាល​ខេត្ត​រតនគិរី បានធ្វើការ​បង្ក្រាបទីតាំងជល់មាន់​ដុះស្លៃ​មួយ​កន្លែង​នៅកណ្តាលព្រៃតែម្តង។ ការចុះ​បង្ក្រាប​ក្រោយ​ពេលមាន​ភាពអសន្តិសុខ​ ដែលបាន​កើតឡើង​ដោយ​សារ​តែមានករណី​លួច​ ឆក់​ ប្លន់ ទាំង​កណ្តាល​ថ្ងៃត្រង់កាលពីថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ២០១៩កន្លងទៅ​ ស្ថិតនៅ​កន្លែង​វីង ក្នុង​ឃុំ​តាអន ស្រុក​កូនមុំ។

ក្រោយ​ការបង្ក្រាប​ករណីល្បែង​ស៊ីសង​បញ្ជាល់មាន់ខាងលើនេះ ប្រជាពលរដ្ឋ​បានអបអរ​សាទចំពោះចំណាត់ការ​ដ៏​មាន​ប្រសិទ្ធ​ភាពរបស់​ស្នងការនគរបាល​ ដែលទើប​បានកាន់ដំណែង​ថ្មីនេះ​។ ដោយសារ​ល្បែង​ស៊ីសង​ខាងលើនេះ បង្ករឲ្យមាន​បញ្ហាជាច្រើន​នាពេលកន្លងមក​ ដែលប្រជាពលរដ្ឋ​តែងតែមានបញ្ហា​ច្រើនណាស់ ទាំង​អំពើរហឹង្សា​ និង​ករណី​ចូលលួច​​ ឆក់ ប្លន់ ជាដើម៕ ដោយ ៖ វ៉ាន វ៉ា