លួច​ចូលផ្ទះគេ​រួច​បាន​កាត់​សោរ​ហិប​កេស​តែយកទៅមិន​បាន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់វាយខ្នោះ

សៀមរាប ៖ បុរសជាជនសង្ស័យ​ត្រូ​វបាន កម្លាំង​សមត្ថកិច្ច​ស្រុកពួកបានធ្វើការ​ចាប់ខ្លួន​បានភ្លាមៗ បន្ទាប់ពីបាន​ធ្វើ​សកម្មភាព​ចូលលួច​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ ដែលស្ថិតនៅ​ភូមិ​ទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្ត​សៀមរាប និងធ្វើការនាំខ្លួន​មកកាន់អធិការដ្ឋាន​នគរបាល​ស្រុកពួក ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់។

បើតាម​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួល​ផែនបទល្មើស​ព្រហ្មទណ្ឌខេត្ត​​ បានថ្លែង​ប្រាប់ថា សង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​ សឿ​ម ធា ហៅ​សង់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទ្រាយ ឃុំ​ពោធិ៍​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប មុខរបរ​នេសាទ​ត្រី ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ អ៊ីង នឹម ភេទ​ស្រី អាយុ​៧៣​ឆ្នាំ មុខរបរ​នេសាទ​ត្រី រស់នៅ​ភូមិ​ទ្រាយ ឃុំ​ពោធិ៍​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប។

លោក​ឧត្តម​សេនីយ៍ត្រី ​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ជនសង្ស័យ​បាន​ចូល​ផ្ទះ​របស់​ជន​រង​គ្រោះ ខណៈ​ជន​រង​គ្រោះ​កំពុង​នៅ​មុខ​ផ្ទះ​មិន​បាន​ចាប់អារម្មណ៍ ហើយ​ជនសង្ស័យ​បាន​យករ​ណា​អារ​ដែក​មក​អារ​សោ​ក្រ​យ៉ូ​វ​ដែក​ហិប​កេស​ឈើ​របស់​ជន​រង​គ្រោះ​រួច​បើក​យក​កាបូបស្ពាយ​មួយ​ ពណ៌​ខ្មៅ ដោយ​ក្នុង​កាបូប​នោះ​មានទ្រព្យ​សម្បត្តិ​មួយ​ចំនួន​រួម​មាន ៖ ខ្សែ​.​ក​មាស​១​ខ្សែ, ទំងន់​៤​ជី​កន្លះ​, ខ្សែដៃ​មាស​១​ខ្សែ, ទំងន់​៣​ជី​, ចិញ្ចៀនមាស​១​វង់​, ចិញ្ចៀន​ប្លា​ទី​ន​ត្បូង​ពណ៌​ខៀវ ១, រូប​ព្រះ​ធ្វើ​ពី​ភ្លុក​សត្វ និង​ធ្វើ​ពី​ឈើ​ចំនួន​៣​អង្គ​, ច​ង្គោ​ម​ចែកាច់​២, ថ្លើមថ្ម​២, គ្រឿង​ធ្វើ​អំពី​ប្រាក់​, ខ្សែ​ក្រ​វ៉ា​ត់​ប្រាក់​២, ខ្សែ​កថា​យ័ន្ត​១​ដុំ​, គ្រឿង​កាឡៃ​មួយ​ចំនួន។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​បាន ហើយ​ជនសង្ស័យ​បាន​យក​កាបូប និង​គ្រឿង​ធ្វើ​អំពី​ប្រាក់ ច​ង្គូ​ម​ចែកាច់ រូប​ព្រះ​ធ្វើ​ពី​ភ្លុក​សត្វ និង​ខ្សែ​កថា​យ័ន្ត​យក​ទៅ​លាក់​ក្នុង​ព្រៃ​ជុំវិញ​ផ្ទះ​របស់​ជនសង្ស័យ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​គ្រឿងអលង្ការ​​ដែល​ជនសង្ស័យ​លួច​បាន ​រួម​មាន​ខ្សែដៃ​១​ខ្សែ​ទំងន់​៣​ជី​មាស គេ​យក​ទៅ​លក់​ក្នុង​ផ្សារ​ពួក បាន​តម្លៃ​មួយ​លាន​ប៉ែតសិប​ម៉ឺន​រៀល រីឯ​ខ្សែ​.​ក​មាស​១​ខ្សែ និង​ចិញ្ចៀន​២​វង់។ ជនសង្ស័យ​បាន​លក់​នៅក្នុង​ផ្សាយ​មួយកន្លែង​​ក្នុង​ក្រុង​សៀម​រាប បានតម្លៃ២៤០,០០០រៀល បន្ទាប់ម​កជនសង្ស័យ​បានយកទៅចាយ​វាយអស់តែម្តង​ លុះ​ក្រោយ​មក​មានពាក្យបណ្តឹងពីប្រជាបលរដ្ឋ​ ទើប​សមត្ថកិច្ច​បានធ្វើការចាប់ខ្លួនតែម្តង​។

បច្ចុប្បន្នសង្ស័យ​ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ជំនាញ កំពុងធ្វើការសាកសួរ និង​បន្តកសាង​សំណុំ​រឿងបញ្ជូន​ទៅកាន់​តុលាការ​ ដើម្បីចាត់ការ​តាមផ្លូវ​ច្បាប់ ចំពោះគ្រឿងអលង្ការ​ដែលនៅសល់ ត្រូវ​បានប្រគល់ជូន​ជនរងគ្រោះវិញ​៕

ដោយ ៖ ទេព វីរៈ