ឯកឧត្តម​ សុខ ខាវ៉ាន់ អញ្ជើញ​ជាអធិបតីភាព​ចែកអំណោយ​ជូន​ពលរដ្ឋ​២៩២គ្រួសារ​នៅខេត្ត​តា​កែវ​

តាកែវ ៖ ឯកឧត្តម​ សុខ​ ខាវ៉ាន់​  រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ហូ​ វិចិត្រ​ ប្រធាន​ក្រុម​ការងារចុះមូលដ្ឋានក្រុងដូន​ កែវនាថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨បានរៀបចំពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៩២៩គ្រួសារ​ មកពី៣សង្កាត់ ក្នុង​ក្រុងដូនកែវ ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម​ សុខ​ ខាវ៉ាន់​  រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ហូ​ វិចិត្រ​ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងដូន​កែវ។

ឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងដូនកែវ និងជាប្រធាន​កិត្តិ​យសចុះជួយសង្កាត់បារាយណ៍។ លោកឧកញ៉ា សង់​ ស៊ីណាវីន និងលោក ជំទាវ​ សុខ​ ចាន់សូណា និងលោក លោក​ មូល​ វិចិត្រ​ អភិបាល​រង​ខេត្តតាកែវ​ ឯកឧត្តម​ សុខ ខាវ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និងជាក្រុម​ការងារ​ចុះជួយ​ក្រុ​ងដូនកែវ​ ឯកឧត្តម​ ហ៊ុន អនុប្រធាន​ក្រុម​ការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ចុះ​ជួយក្រុង​ដូន​កែវ និងជាប្រធានកិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍​ រួម​ជា​មួយ​កម្លាំង​សមត្ថកិច្ច​ និងជាអាជ្ញាធរដែន​ដីយ៉ាង​ច្រើន​កុះករ​ផងដែរ​។

ក្នុងឱកាសនោះឯកឧត្តម​ សុខ​ ខាវ៉ាន់​  រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ក៏បានថ្លែងអំណរគុណចំពោះ ម្ចាស់​អំណោយ​ Teoh & Goh Foundation ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកក្នុង​មូលដ្ឋាន​នៅក្នុង​នោះ​ប្រជាពលរដ្ខក្រីក្រចំនួន៩២៩ទទួលបានអំណោយក្នុងមួយ១គ្រួសាររួមមាន ប្រេងឆា១ដប ទឹកទី២ដប មីម៉ាម៉ា១កេះ អំបិល១យួរ ត្រីខ១កេះ និងអង្ក១បាវទំងន់៣០ គីឡូក្រាម។ ឯកឧត្តម​ក៏បានពាំនាំយកការយកចិត្តទុក​ដាក់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជានិច្ច​កាល សម្តេច​ទាំង​ពីរ តែបានគិតគូអំពីការលំបាក និងបញ្ហាប្រឈមនានា​របស់បងប្អូនប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និងតែង​បាន​ផ្តាំ​ផ្ញើរ​ដល់​​អជ្ញាធរគ្រប់លំដាប់ថ្នាក់​ឲ្យយកចិត្តទុកដាក់ គិតគូរ ដល់បងប្អូនប្រជាពលរដ្ឋ​ទាំង​អស់។

ឯកឧត្តម​ សុខ​ ខាវ៉ាន់​  រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ហូ​ វិចិត្រ​ ប្រធានប្រធាន​ក្រុម​ការងារ​ចុះមូលដ្ឋានក្រុងដូន​ កែវ និងបងប្អូនប្រជាព​លរដ្ឋទាំង៩២៩គ្រួសារ សូមថ្លែងអំណរគុណ ចំពោះ​ម្ចាស់​អំណោយ​ Teoh & Goh Foundation ដែលបាន​​ចូលរួមចំណែកចែករំ​លែកការលំបាក និងនាំយកអំណោយ មក​ចែកជូន​ប្រជាព​លរដ្ឋក្នុងមូលដ្ឋានក្រុងដូនកែវនាពេលនេះ។

ចំណែកម្ចាស់អំណោយ​ Teoh & Goh Foundation បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបាន​ក្លាយជា​ចំណែក​មួយ ជួយដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា ដើម្បីបង្ហាញពីក្តីស្រឡាញ់ គឺក្នុងគោលបំណងជួយដល់អ្នកមានទុក្ខលំបាក និងដើម្បីជាការជួយគ្នា ក្នុងនាមជាមនុស្សដោយមិនប្រកាន់សាសនា ពណ៌សម្បុសឡើយគួរបញ្ជាក់ថា នេះជា​លើក​ទី៤​ហើយ ដែលម្ចាស់អំណោយ​ Teoh & Goh Foundation បានចុះចែកអំណោយជូន​ដល់ប្រជាពល​រដ្ឋ​ក្រីក្រ នៅកម្ពុជា៕

ដោយ ៖ ចន យូដេត​