ពិធី​បុណ្យ​អុំទូក​បាន​បញ្ចប់​ទៅដោយ​ ភាព​សប្បាយ​រីករាយនៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​

ភ្នំពេញ ៖ បើតាម​ផេក​បណ្តាញ​សង្គមហ្វេសប៊ុក​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បាន​បញ្ជាក់​ថា បុណ្យ​អុំ​ទូក​បានបញ្ចប់ទៅវិញ​ហើយ ដែល​ប្រកប​ដោយ​ភាព​សប្បាយរីករាយយ៉ាង​ក្រៃលែង​នៅទូទាំង​ប្រទេស​ ហើយ​ពលរដ្ឋ​ខ្មែរ​បាន​ដើរ​យ៉ាង​ច្រើន​កុះករ​ ដោយ​សារ​ប្រទេស​មាន​សុខ​សន្តិភាព។

នៅក្នុង​ផេក​បណ្តា​ញសង្គម​របស់​សម្តេច​ បានបញ្ជាក់​បន្ថែមថា សូមអរគុណដល់កីឡាករប្រណាំងទូកទាំងអស់ និង​គណៈ​កម្មការទូកដែលបានចូលរួមដឹកនាំប្រកួតប្រជែងនៅក្នុងពីធីបុណ្យអុំទូកដ៏អធិកអធមនេះ។ សូមបងប្អូនកីឡាករ និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរវិលទៅកាន់លំនៅដ្ឋានវិញប្រកបដោយសុខសុវត្ថិភាពតាមផ្លូវ។ ទន្ទឹមនឹងនេះដែរ សូមអរគុណ​ដល់អាជ្ញាធរ និងកងកម្លាំង​ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូ លរួមការពារ​ថែរក្សា​សណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំងភ្នាក់ងារសុខាភិបាល ដែលបានផ្តល់នូវការមើលថែសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរណ៍​ជាតិ និងអន្តរជាតិបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃមកនេះ។ សូម​បងប្អូន​ចូលរួមសម្អាតសំរាម និងបរិស្ថានអោយបានស្អាតល្អ ដើម្បីសុខភាពយើងទាំងអស់គ្នា។

កម្ពុជាមានសុខសន្តិភាព គឺផ្តល់ឱកាសអោយយើងទាំងអស់គ្នាបានប្រារព្ឋពិធីបុណ្យធំៗជាច្រើននៅក្នុងប្រទេស ព្រម​ទាំងបានទាក់ទាញទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជូន​ពរ​បងប្អូន​ជនរួម​ជាតិ​ឲ្យ​ជួប​តែសេចក្តីសុខ​ និង​សំណាង​ល្អ​ផងដែរ​៕ ដោយ ៖ ទេព វីរៈ