អង្គការសហប្រជាជាតិ ប្រចាំនៅតំបន់ហ្កាវនៃប្រទេសម៉ាលីត្រូវបាន​ក្រុមភេរវកបើករថយន្ត​ចូលដើម្បី​បំផ្ទុះគ្រាប់​បែក​អត្តឃាត ក្នុងនោះមានពលរដ្ឋខ្មែរបម្រើការឱ្យអង្គការសហប្រជាជាតិចំនួន៤នាក់ដែរ

នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅ​កម្ពុជា) មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលមូលដ្ឋាន​មួយ​​​​​​របស់​​​អង្គការ​​​សហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។

ហេតុការណ៍នេះ បានបណ្តាលឱ្យភេរវករម្នាក់ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់នៅនឹងកន្លែង និងបាត់បង់​ជីវិត​ជន​​ជាតិម៉ាលី២នាក់ ព្រមទាំងមានអ្នករបួស១៤នាក់ ដែលក្នុងនោះក៏មានពលរដ្ឋខ្មែរដែល​បម្រើការឱ្យអង្គការ​សហ​ប្រជាជាតិចំនួន៤នាក់ផងដែរ ដោយមានម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។

* សូមបញ្ជាក់ថា សម្រាប់កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែល បំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ។