អ្នកនាង ម៉េង កែវពេជ្ជតា មានមោទនភាពដែលអន្តរជាតិស្គាល់កម្ពុជាទាំងវិស័យទេសចរណ៍ និងវប្បធម៌ខ្មែរ

បារាំង,ប៉ារីស ៖ តារាចម្រៀងល្បីមានទឹកដមពិរោះ ផ្អែមត្រជាក់ ដែលរក្សាបានកេរ្តិ៍ឈ្មោះច្រើនជំនាន់នោះអ្នកនាង ម៉េងកែវពេជ្ជតាបានរៀបរាប់នៅក្នុងសំនេររបស់អ្នកនាងថា “ម្សិលមុិញ​ កម្មវិធីតាំងពិពណ៌ទេសចរណ៍អន្តរជាតិនៅ​ Paris Expo Porte de Versailles ប្រទេសបារាំង​។

នាងខ្ញុំ​ និងកូនៗក៏បានចូលរួម​ដែរ ជាកិច្ចការដែលផ្តល់ជាប្រយោជន៏ជាតិជាច្រើនក្នុងផ្នែកទេសចរណ៍​ គឺបានជម្រុញអោយអន្តរជាតិកាន់តែស្គាល់កម្ពុជាទាំងផ្នែកទេសចរណ៍​ និងវប្បធម៌ខ្មែរ​។ អរគុណខ្លាំងណាស់ចំពោះប្អូនស្រីម៉ូលី​ និងស្វាមុី​។ អរគុណបងប្អូនអញ្ជើញមកពីភ្នំពេញដែលជាតំណាង​អោយក្រសួងទេសចរណ៍កម្ពុជាដែលជាអ្នករៀបចំកម្មវិធីនេះ​។

គិតទៅ​ក្នុងដំណើរកម្សាន្តរបស់ខ្ញុំ​ និងកូនៗមកសហគមន៏អុឺរ៉ុប​លើកនេះ​ ពិតជាស្មានមិនដល់ថាបានទទួលកិត្តយសចូលរួមជួយកិច្ចការវប្បធម៌ថ្នាក់អន្តរជាតិដល់ទៅពីរលើក​។ ចាត់ទុកថាកូនៗខ្ញុំគេមានសំណាងណាស់​ គ្រាន់តែក្នុងពេលមួយភ្លែតប៉ុណ្ណោះពួកគាត់បានឆ្លងកាត់ឆាកអន្តរជាតិដល់ទៅពីរដង​ ! គ្រួសារសិល្បៈ​ត្រកូល​ ម៉េង​ ពិតជាមានមោទនៈភាពណាស់​។

សូមបញ្ជាក់បន្តិច​ ៖ មានបងប្អូនខ្លះបានខំបំភ្លៃថាការសម្តែងនេះគ្មានមនុស្សមើល​ មិនមែនទេ​ ! តាមពិត​ ការ​សម្តែងបែបពាណិជ្ជកម្ម​ គឺបែបនេះឯង​។ អ្នកមើលគេដើរទៅដើរមក មិនដូចគ្នានឹងកម្មវិធី​ CONCERT ដែល​មានតែមួយកន្លែងអ្នកទស្សនាត្រូវតែឈរផ្តុំគ្នាមើលនោះទេ​។

សូមហ្វែន​ទាំងអស់យល់ហើយ កុំបាក់ទឹកចិត្តតាមភាសារច្រណែនកាច់បំបាក់​ និងយកជើងរាទឹកនេះអោយ​សោះ​។ ផ្ទុយទៅវិញសូមបងប្អូនទស្សនិកជន​ និងហ្វ៊ែន​ចូលរួមរីករាយទទួលយកមោទនៈភាពនេះទាំងអស់គ្នាពីអាយដូល​ដោយភាពជឿជាក់​ អរគុណកម្លាំងចិត្តដ៏មហិមា​ពីអ្នកទាំងអស់គ្នា​៕