កុមារី​ឈូឈូ​បាន​ដួលសន្លប់​សង្គ្រោះបន្ទាន់​និង​សុំ​ឲ្យ​ប៉ុស្តិ៍លេខ​៥មាន​ការ​យោគយល់​

ភ្នំពេញ៖ កុមារី​ឈូឈូ​ជាតារាសម្តែង​ស្រីវ័យ​ក្មេង​ បាន​ដួល​សន្លប់​​ និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បីធ្វើការ​សង្គ្រោះ​បន្ទាន់​ផងដែរ កន្លង​មាន​បញ្ហា​ប្រតិកម្ម​រវាង​ក្រុង​គ្រួសារ​កុមារី​ឈឈូ និង​អ្នក​កាន់​តួសម្តែង​លោក វឌ្ឍនៈ ដដែល​មិន​ជឿ​ថា​កុមារី​បាន​ដួល​សន្លប់​បែបនេះសោះ។

បើតាម​ហ្វេសប៊ុករបស់អ្នកនាង សឿង ផាន់ផាភួង ដែលអាណាព្យាបាលរបស់កុមារីអាយុ១៤ឆ្នាំ ឈូឈូ បានប្រតិកម្ម​ចំពោះ​ក្រុមការងារថតរឿងភាគរបស់ស្ថានីយទូរទស្សន៍លេខ៥កាលព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយ​សរសេរ​ថា “ថ្ងៃនេះនាងខ្ញុំផាភួងសុំនិយាយរឿងរបស់ឈូឈូបន្តិច ខ្ញុំសូមផ្ញើរពាក្យខ្លះទៅTV5 ជាពិសេសបង វឌ្ឍនៈ នាងខ្ញុំ​ចង់​ជំរាប​ប្រាប់ទៅក្រុមការងាថា ឈូឈូ គាត់បានដួលសន្លប់នៅល្ងាចម្សិលមិញ ក៏បានបញ្ជូន​ទៅសង្រោះបន្ទាន់នៅ​មន្ទី​ពេទ្យ ហើយថ្ងៃនេះគាត់ក៏បានចេញពីមន្ទីពេទ្យវិយហើយ តែគាត់ពេលនេះមិនទាន់បានស្រួលខ្លួននៅឡើយទេ ការដែល​ខ្ញុំ​យក​​គាត់មកវត្តជាមួយ ដោយសារតែគ្មានអ្នកនៅជាមួយគាត់ ព្រោះថ្ងៃនេះម៉ាក់របស់ខ្ញុំគាត់ត្រូវកាន់បិណ្ឌមួយ ដូច្នេះ​ហើយ​​សូមមេត្តាយោគយល់ផង។ ពិតប្រាកដមិនបានកុហក់ទេ ហើយមួយទៀតល្ងាចមិញខ្ញុំ​ក៏បានទូរសព្ទ័ប្រាប់​បង​ហើយ​​ដែរ ថាបើថ្ងៃនេះឈូឈូគាត់ថតកើតខ្ញុំជាអ្នកជូនគាត់ទៅផ្ទាល់ តែបើមើលទៅសភាពមិនទាន់ស្រួលទេ ខ្ញុំសុំ​ទោស​​ផង។  តែពេលនេះទៅមិនរួចទេ ចឹងសូមក្រុមការងាគិតមកលើពួកខ្ញុំក្នុងផ្លូវល្អផង បើទៅរួចគេទៅហើយ”។

អ្នកនាង សឿ ផាន់ផាភួង បានបញ្ជាក់ថា នាងបានធ្វើការសុំទោសចំពោះក្រុមហ៊ុនសុំអង្វរ និង សុំការយោគយល់ ព្រោះ​កុមារី​ឈូឈូ ពិតជាឈឺ មានតែមិនអាចត្រូវទៅធ្វើការងារថតពេញមួយថ្ងៃ បានឡើយ។ ដូច្នេះនាងសុំចិត្ត និង ក្តីមេត្តា ពី​ស្ថានីយ​ទូរទស្សន៍លេខ៥ យោគយល់ និងគិតដល់សុភាពរបស់តារាសម្តែងមួយ ដែលត្រឹមជាក្មេងស្រីអាយុ១៤ឆ្នាំ ដែល​ឈឺហើយត្រូវសម្រាក់ប៉ុណ្ណោះ។ សុំចិត្តពីក្រុមការងារTV5មេត្តាកុំប្រតិកម្មឬខឹងសម្បារចំពោះរឿងនេះ ដោយចោទ​ប្រកាន់​​លើកុមារីឈូឈូ ចង់គេចវេស មិនចង់ថតធ្វើឱ្យប៉ះពាល់ដល់ដំណើរការថតរឿងនោះឡើយ។

អ្នកនាង សឿ ផាន់ផាភួង បាននិយាយថា មូលហេតុដែលបង្ហោះសារបែបនេះដោយសារតែ នាងអន់ចិត្តចំពោះ​ក្រុម​ការងារ​របស់ទូរទស្សន៍លេខ៥ ដែលមិនជឿ រឿងកុមារីឈូឈូ ឈឺដួលសន្លប់ភ្លាមចូលពេទ្យ។ បែរជាគិតរឿងឈឺ​គ្រោះ​ថ្នាក់​ដល់ជីវិតមួយនេះ ថាយកមកលេងសើច គេចវេសមិនចង់ថត ចង់ដើរលេងទៅវត្តពេលថ្ងៃកាន់បិណ្ឌទី១ ទៅវិញ។ នាង និងក្រុមគ្រួសារ បានដឹងច្បាស់ពីស្ថានភាពរបស់កុមារីឈូឈូ គឺមិនធ្វើការងារ​បានដោយសារ​តែកាលពី​ថ្ងៃ​ម្សិល​មិញ (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨) នាងនៅសុខៗសម្រាប់តែដួលសន្លប់យកតែម្តងនៅពេលដើរចេញក្រៅធម្មតា ហើយ​បន្ទាប់​ក៏បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយ។ គ្រូពេទ្យ បានហាមមិនឱ្យធ្វើការងារអ្វីឡើយ ប៉ុន្មានថ្ងៃនេះ ដោយ​​សារតែពេលធ្វើតេស្តរួចហើយ រកឃើញនាងមានបញ្ហា ខ្វះជាតិស្គរ ខ្វះឈាម និង មិនអាការៈ​គេង​មិន​គ្រប់​គ្រាន់​ដែលជាហេតុនាំដួលសន្លប់៕