បោកលុយជាង២០០$ នាយិការង​ VENUS ប្រកាស ឲ្យពលរដ្ឋប្រុងប្រយ័ត្ន​

​ភ្នំពេញ ៖​ នៅថ្មីៗនេះ​ សកម្មភាពជនខិលខូចបោកប្រាស់​ នៅតាមបណ្តាញសង្គមជាពិសេស​ ហែកគណនីរបស់គេ​ យកទៅ​ Chat ខ្ចីលុយគេកំពុងតែចាប់ផ្តើមក្លាយជា​ ប្រធានបទក្តៅទៀតហើយ​ ។ ជាមួយគ្នានោះ​ នាយិកាមជ្ឈមណ្ឌលថែរក្សាសម្រស់​ VENUS អ្នកស្រី​ អៀង​ ម៊ីលី​ ក៏អំពានាវឲ្យបងប្អូនប្រជាពលរដ្ឋ​ មានការប្រុងប្រយ័ត្ន។ 

អ្នកស្រី​ អៀង​ ម៊ីលី​ បានប្រាប់ឲ្យដឹងថា​ “បងប្អូនទាំងអស់គ្នាជួយស៊ែអោយខ្ញុំផង ជនខិលខូចបោកខ្ញុំថ្ងៃនិង មិនត្រឹមតែបោកខ្ញុំតែវាឆាតទៅបោកដល់ប្អូនស្រីជីជូនមួយរបស់ខ្ញុំទៀត វាឆាតទៅខ្ចីលុយប្អូនស្រីរបស់ខ្ញុំអស់250$ដែរ វាពិតជាអស់សំណើចខ្លាំងណាស់ មិនមែនបងប្អូនរបស់ខ្ញុំជាមនុស្សល្ងង់នោះទេ ដោយសារតែកាអាណិតនិងស្រលាញ់មិត្តភក្កិនិង​ អ្នកស្គាល់គ្នាខ្លាំងពេក​ ទើបពួកជនខិលខូចវាមានឱកាសបោក ពេលនោះខ្ញុំក៏បានតេទៅប្អូនស្រីដែល​បានឆាតមកខ្ចីលុយខ្ញុំនិងដែរតែតេមិនចូល”។ 

អ្នកស្រី​បន្តទៀតថា “ទើបខ្ញុំសំរេចចិត្តវេលុយ​ អោយគាត់ តែខ្ញុំនៅមិនអស់ចិត្តថា​ ហេតុអីគាត់ត្រូវការលុយដោយបង្ខំ នេះជាកាធ្វេសប្រហេសរបស់ខ្ញុំ ទើបធ្វើអោយពួកបោកមានឱកាសបាន ហិ ហិ ប្អូនជីជូនមួយរបស់ខ្ញុំឈ្មោះគាត់ Chheak Kim Lyក៏ត្រូវពួកជនខិលខូចបោកលុយអស់250$ដែរ ដោយសារតែគាត់តេមិនចូលដូចខ្ញុំដែរ”។ 

ជាមួយគ្នានោះ​ អ្នកស្រីក៏បានអំពាវនាវ​ ផងដែរថា​ “នាងខ្ញុំសូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធ​ ទាំងឡាយជួយចាត់វិធាន ការលើក្រុមឆរបោកលើគ្រួសារនាងខ្ញុំ សូមបងប្អូនដែលបានស្គាល់​ នាងខ្ញុំសូមជួយស៊ែបន្តរផង ដើម្បីកុំអោយមានការឆរបោកដូចនាងខ្ញុំ​ និងប្អូនស្រីជីដូនមួយនាងខ្ញុំទៀត ព្រោះថាពួកឆរបោកនេះចេះបិតទាំងលេខ​ ទូរសព្ទ័មិនអោយតេចូលរកគ្នាទៀត មកពីនាងខ្ញុំមានការភ័យខ្លាចអ្នកដែលនាងខ្ញុំស្គាល់​ និងគាត់មានបញ្ហារមែនពិត នាងខ្ញុំក៏ផ្ញើរលុយ250$និងទៅអោយគាត់ទៅ ហិ ហិ មនុស្សលូូវសាហាវខ្លាំងណាស់”៕