ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត ស្លាប់ម្នាក់ របួសធ្ងន់៥នាក់

​ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៨និង៣០នាទី​ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៧​ តាមបណ្តោយផ្លូវជាតិលេខ​៥ ត្រង់ចំណុចក្រុមទី​១៧​ ភូមិ​អូរញរ​ ឃុំ​បឹងព្រីង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលអោយមនុស្សស្លាប់និងរបួសធ្ងន់ជាច្រើននាក់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក​វីហ្គោ​ ពណ៌ខ្មៅ​ ស៊េរី​២០១៥​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AE-1322 ​បើកបរដោយឈ្មោះ​  ម៉ៅ​ សុវណ្ណារី​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ រស់នៅ​ ភូមិ​អូរញរ​ ឃុំ​បឹងព្រីង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តបម្រុងបត់ឆ្វេង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ C125ពណ៌ខ្មៅ​ ស៊េរីឆ្នាំ​២០១៧​ ពាក់ស្លាកលេខ​  បាត់ដំបង​ 1X-5277 ​បើកបរដោយឈ្មោះ​ ធឿន​ ទ្រី​ ភេទ​ ប្រុស​ អាយុ​១៨ឆ្នាំ​ រស់នៅភូមិ​បឹងព្រីង​ ឃុំ​បឹងព្រីង​  ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា ​បុករថយន្តមួយទំហឹង ​ធ្វើឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

ប្រភពព័ត៌មានបន្តថា ក្នុងនោះមានអ្នករួមដំណើរជាមួយម៉ូតូម្នាក់​ទៀត​ឈ្មោះ​ ធឿន​  ចាន់ឌី​ ភេទ​ស្រី​ អាយុ​១៣ឆ្នាំ​ រស់នៅភូមិ​-ឃុំ​ ជាមួយអ្នកឌុប​ រងរបួសធ្ងន់  ។ចំណែកឯអ្នករួមដំណើរជាមួយរថយន្តឈ្មោះ​ ឌី​  វ៉ាន់ដា​ ភេទ​ស្រី​ អាយុ​៦ឆ្នាំ​ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានស្លាប់នៅកន្លែង ។ ឈ្មោះ​ វ៉ាន់​ វិត ​ភេទ​ស្រី​ អាយុ​១០ឆ្នាំ​  រងរបួសធ្ងន់ ។ ឈ្មោះ​ សាត​ ហេង​  ភេទ​ប្រុស​ អាយុ​១០ឆ្នាំ​  រងរបួសធ្ងន់ ។

​បច្ចុប្បន្ន​  អ្នករងរបួសធ្ងន់ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ​បាត់ដំបង​ ចំណែកអ្នកស្លាប់ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី​ រថយន្តនិងម៉ូតូ​ ផ្នែកជំនាញអធិការស្រុកថ្មគោល បានយកមករក្សារទុក​ រង់ចាំដោះស្រាយនៅពេលក្រោយ​៕ ដោយ៖ មុត ចន្រ្ដា