លោក​សុរ៉ាមភូមិ​ កាន់តែព្រហើន​ប្រមាថ​តារាជើង​ចាស់​ និង​ចោ​ទ​ប្រកាន់​អ្នកសារព័ត៌មាន​ថែមទៀត

ភ្នំពេញ ៖​ នៅពេល​ថ្មី​ៗនេះ​​ លោក​ សុរ៉ាមភូមិ​ ហាក់ដូចជាមមាញឹកក្នុងការ​ Live វីដេអូ​ប្រមាថមើលងាយ​ តារាជើងចាស់​ មិន​សំចៃមាត់​ សូ​ម្បីតែខាង​ក្រសួង​វប្បធម៌​ក៏លោក​មិន​មាន​ក្រែង​ចិត្ត​អ្វីនោះដែរ​។

គេសង្កេតឃើញថា​ លោកបញ្ចេញប្រតិកម្មខ្លាំង​ ចំពោះព័ត៌ដែលបាន​ផ្សាយថា តារាជើងចាស់​ សរ​ កេសរ៉ា​ មាន​មន្ទិល​សង្ស័យ​​ថា​ លោកយកសាច់រឿងដែល​លោកធ្លាប់សរសេ​រឲ្យផលិតកម្ម​ របស់លោកស្រីទៅផលិតឲ្យផលិតកម្មផ្សេង​ ដោយមិនបានសួនាំគ្នាជាមុន​ ហើយមិនតែប៉ុណ្ណោះ​ក៏​មាន​ការសំណូមពរ​ ឲ្យលោកបកស្រាយជុំវិញមន្ទិលទាំងអស់នេះ​ ដោយប្រកាន់ខ្ជាប់គុណធម៌​ និងសីលធម៌។

ជារឿងនឹកស្មានមិនដល់​ លោកបែរជា​ Live វីដេអូ​ ជាសាធារណៈមើលងាយ​​លោកស្រី​ និងបំផ្លាញជាន់ឈ្លី​ ដោយ​មិនសមនិងអ្វីដែលជាការចោទសួទាល់តែសោះ។ ដោយលោកបែរជា​យករឿងផ្ទាល់ខ្លួនរបស់​លោកស្រី មក​បរិហា​កេរ្តិ៍​​ជាសារធាណៈទៅវិញ។ រឿងគួរឲ្យចាប់អារម្មណ៍​ សុរ៉ាមភូមិ​ មិនហ៊ានចេញមុខបកស្រាយ ក្នុងនាមជាអ្នកសិល្បៈ​ ជា​មនុស្ស​មហាជន​ធ្វើជាគំរូល្អ ប៉ុន្តែជា​ប្រើពាក្យសម្តីវាយប្រហារ​ ហែកហួររឿងជីវិតផ្ទាល់ខ្លួនគេ​ ហើយថែមទាំងវិភាគ​ថាម្ចាស់​ផលិតកម្ម​ សរ​ កេសរ៉ា​ មានសរសៃប្រាសាទ​ ធ្វើជាសួបែបប្រមាថជីវិតគេថា​ រស់បានដល់ពេលណា​ និង​មានពាក្យ​សម្តីមិនសមរម្យជាច្រើនទៀត។ ការដែលលោកបង្ហាញ​ ប្រតិកម្មបែបនេះម្តងហើ​យម្តងទៀត​ ក្នុងចេតនាមួយ​ចង់​បញ្ឆេះ​ ឲ្យគេចេញមុខឈ្លោះជាមួយលោកឬយ៉ាងណា។

ទោះជាយ៉ាងណា​ក្រុម​អ្នកសារព័ត៌មាន​រងចាំ​ទទួល​ លិខិត​សុំធ្វើការ​បកស្រាយ​ចំពោះបញ្ហា​ដែល​កើត​ឡើង​កន្លង​មក ដោយមាន​លិខិត​ស្រាយបំភ្លឺ ​ស្រប​​តាមច្បាប់​នៃរបបសារព័ត៌មាន​នៃប្រទេសកម្ពុជា​។ មហាជន​ទូទៅ​រង​ចាំ​មើល​ថា តើ​លោក​សុរ៉ាម​ភូមិ​មានការ​សុំ​ទោស​ជាសារធារណៈ​ដែរ​ឬទេ​ ចំពោះ​ទង្វើ​ពុំ​គួរ​គាប់បី​ ដែលបាន​ប្រមាទ​ចំពោះតារាជើ​ង​ចាស់ ដែល​អាច​ធ្វើ​ជាម្តាយ​របស់​លោក​បាន​ ហើយ​សង្ឃឹម​ថា​ខាង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សីល្បៈ​ ជ្រាប​ជាព័ត៌មាន​ចំពោះរឿងនេះ​ផងដែរ​៕