ពលរដ្ឋ​ជាច្រើន បាន​វិលត្រឡប់ ​មកកាន់​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ ពលរដ្ឋ​ជាច្រើន​ចាប់ពី​រសៀល​ថ្ងៃទី​៣០​ ខែកក្កដា​ មក​គេ​ឃើញ​បាន​វិលត្រឡប់ ​មកកាន់​រាជធានី​ភ្នំពេញ​ ដើម្បី​ត្រឡប់​ចូលធ្វើការ​វិញ​។​ ​បន្ទាប់ពី​ទៅ​ចូលរួម​បោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា​ ឆ្នាំ​២០១៨​រួច​ម​ក​​។

​នៅតាម​ផ្លូវជាតិនានានៅរាជធានីភ្នំពេញ ឃើញថាប្រជាពលរដ្ឋ​ដែលធ្វើដំណើរ​ដោយ​ម៉ូតូ​ និង​រថយន្ត​ឈ្នួល ​យ៉ាង​កកកុញ​មកកាន់​កន្លែង​ស្នាក់នៅ​រៀងៗ​ខ្លួន ដើម្បី​ចូលធ្វើការ​ឱ្យទាន់​នៅ​ថ្ងៃស្អែក​នេះ​។​