ប្រជាកសិកររាប់ពាន់គ្រួសារ កំពុងរងគ្រោះដោយសារទឹកជំនាន់ លេបត្រប៉ាក់ផលដំណាំពោត របស់ពួកគាត់រាប់ពាន់ហិតា

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ កំពុងរងគ្រោះដោយសារទឹកជំនាន់ ដែលបំផ្លាញផលដំណាំពោត របស់ពួកគាត់ កំ​ពុ​ង​​ហុ​ចផលឲ្យរាប់ពាន់ហិតា ត្រូវបានលិចទឹកអស់គ្មានសល់ ឋិតនៅ ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាមប្រភពពីបងប្អូនប្រជាកសិករ រស់នៅទីនោះបានរាប់រៀបយ៉ាងច្បាស់ថា៖ ជារៀងរាល់ឆ្នាំ គឺពួកគាត់ទទួលផលបានដំ​ណាំ​​ពោតបាន៧០ទៅ៨០ភាគរយ ដល់ពេលឆ្នាំនេះ ពួកគាត់ត្រូវបាត់បងស្ទើតែទាំងស្រុង ដោយសារទឹកជំនាន់បានឡើ​ង​ហ​ក់​លឿ​នខ្លាំងពេក ប្រមូលផលមិនទាន់បណ្តាលឲ្យលិចផលដំណាំ របស់ដែលកំពុងទទួលបានផល តែទោះបីជាយ៉ាងណាក៏ដោយ ក៏​​ពួកគាត់ខិតខំមមាញ៉ឹកស្រវ៉េស្រវ៉ា ក្រែង ល បានខ្លះសំរាប់យកមកដោះស្រាយ ជីវភាពរបស់ពួកគាត់ ។

ពួកគាត់បានបន្តទៀតថា៖ ជារៀងរាល់ឆ្នាំពួកគាត់មិនសូវពិបាក់ចិត្តនោះទេ ពិព្រោះទទួលផលបាន មុនពេលទឹកលិច លុះម​ក​ដល់ឆ្នាំនេះ ផលដំណាំរបស់ពួកគាត់ត្រូវបានទឹកលិច បាត់អស់ស្ទើតែទាំងស្រុង ដូឆ្នេះហើយពួកគាត់ គ្មានអ្វីទីពឹងនោះទេ ពិព្រោះសព្វថ្ងៃនេះពួកគាត់ មានតែផលដំណាំពោតតែប៉ុណ្ណោះ បើលិចទឹកអស់ហើយ តើឲ្យពួកគាត់ទៅសង្ឃឹមអ្វី?? ។

តែទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំកោះច្រែងទាំងមូល បើទោះបីជាទឹកលិចលង់ទ្រព្យសម្បត្តិផលដំណាំពោតរបស់ពួកគាត់យ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែខិតខំ នាំគ្នាទៅបោះឆ្នោតយ៉ាងច្រើនកុះករ ផងដែរ បើទោះបីមានការពិ​បា​កក្នុងការធ្វើដំណើរឆ្លងទឹកកាត់ភកយ៉ាងណាក៏ដោយ ។

ជាចុងក្រោយពួកគាត់ សុំសំណូមពរដល់លោកអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលជាពិ​សេ​ស​សម្តេចតេជោ ហ៊ុន សែន សូមមេត្តាជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនាន់ ដូចជាផ្តល់ពូជផលដំណាំ ជូនពួកគាត់សម្រាប់បង្ករបង្កើនផល នៅពេលទឹកសម្រកទៅវិញ ៕