ក្រោយខ្យល់កន្ត្រាក់វាយប្រហារ កម្លាំងនគរបាលស្រុកម៉ាឡៃ ចុះជួយប្រក់ដំបូល

ខេត្តបន្ទាយមានជ័យ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន០២ភូមិ ស្មើនិង០8ខ្នង ដែលរងការខូចខាតប៉ើងដំបូលដោយសារខ្យ​ល់​ក​​ន្ត្រា​ក់ពេលភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃមុនត្រូវបាននគរបាលស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៌ឯក បេន សំអាតជាអធិការចុះជួយធ្វើការប្រក់ដំបូល តាមខ្នងផ្ទះនីមួយៗតាមបទបញ្ជាណែនាំរបស់លោកឧត្តមសេនីយ៌ទោ អាត់ ខែម ស្នងកា​រ​នគរបាលខេត្ត ។

ការចុះជួយប្រក់ដំបូលផ្ទះ ជូនពលរដ្ឋរងគ្រោះទាំងនេះធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ១៤ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៨ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានប្រាប់ថា៖ ក្រោយឧប្បត្តិហេតុគ្រោះធ​ម្មជា​តិ​កើតឡើង និងក្រោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៌ស្នងការលោក បានដឹកនាំកម្លាំងចុះជួយរៀបចំនិងប្រ​ក​ស័​ង្គ​សី​ ជូនប្រជាពលរដ្ឋនៅឃុំទួលពង្រ ដែលមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់។

បានធ្វើឲ្យប៉ះពាល់បុើងដំបូលសង្ក័សីផ្ទះប្រជាពលរដ្ឋចំនួន២ ភូមិសរុបចំនួន០៨ខ្នង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ គឺ: ភូមិបន្ទាយទី១ ចំនួន៧ ខ្នងនិងភូមិអ​ភិវឌ្ឍន៍ចំនួន០១ខ្នង។

គួរបញ្ជាក់ថា៖ មួយរយៈចុងក្រោយនេះ គេសង្គេតឃើញ រាល់ការជួបទុកលំបាករបស់ពលរដ្ឋ នៅគ្រប់ស្រុកក្រុងក្នុងខេត្តប​ន្ទា​យ​មានជ័យ លោកឧត្តមសេនីយ៌ទោ អាត់ ខែម តែងតែចាត់កម្លាំងក្រោមឱវាទ ពិសេសរូបលោកផ្ទាល់តែម្ត​ង​ ចុះជួបសួរសុខទុក្ខនិងជួយដោះស្រាយរាល់ការលំបាកនោះភ្លាមៗ មិនថាថ្ងៃឬយប់ឡើយ ៕