ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត កូរ៉េចុះពិនិត្យព្យាបាលជំងឺជូន ប្រជាពលរដ្ឋខេត្តព្រះវិហារ ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានធ្វើសេចក្តីជូនដំណឹងមួយ ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រ ដា​ប់អាវុធ និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តព្រះវិហារ ឲ្យអញ្ជើញមក ទទួលការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តកូរ៉េរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបរិវេណមន្ទីរពេទ្យប​ង្អែ​ក​១​៦​ម​ក​​រា ស្ថិតនៅ ភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុង​ព្រះវិហារ​ ខេត្តព្រះវិហារ​។

ជំងឺដែលត្រូវពិនិត្យព្យាបាលរួមមាន៖ ជម្ងឺទូទៅ ទន្តសាស្ត្រ ចក្ខុសាស្ត្រ រោគស្ត្រី ជំងឺកុមារ ផ្នែកម្ជុលវិជ្ជសាស្ត្រ និងសុងក្រពះផ​ង​ដែ​រ។

គួរបញ្ជាក់ដែរថាពេលវេលាសម្រាប់ការពិនិត្យព្យាបាលដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ មានដូចជា៖

* នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ចាប់ផ្តើមពីម៉ោង ១៖០០នាទីរសៀល ដល់ម៉ោង៥៖០០នាទីល្ងាច

* នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ចាប់ផ្តើមពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច

* នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ចាប់ផ្តើមពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់៕ ដោយលោកឃួនប្លាយវី