លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល ចុះត្រួតពិ​និ​​​ត្យទំនិញ ខេត្តតាកែវ

តាកែវ៖ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ព្រឹកថ្ងៃពុធ ០៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.​ស​២​៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះបានដឹកនាំមន្រ្តីជំនាញសាខា សហការនឹងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិ​និ​​​ត្យទំនិញជាគ្រឿងកំប៉ុង បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគ នៅក្នុងផ្សារសំរោងយ៉ាង ស្រុកបាទី ខេត្តតាកែវ ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល ខេត្តបានឲ្យដឹងថា៖ នៅក្នុងការចុះត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនា​ញ​កាំ​កុង​ត្រូ​​ល បានធ្វើតេស្តបឋមទៅលើបន្លែ និងចំណីអាហារជាច្រើនមុខ ក្នុងនោះរកឃើញមានសារធាតុគីមី ប៊ូរ៉ាក់នៅលើប​ង្អែ​ម​ល​ត ​ព្រមទាំងចុះពិនិត្យមើលតម្លៃតាមស្ថានីយ៍ប្រេងឥតន្ទៈ មួយចំនួនផងដែរ ក្នុងនោះរកឃើញតែ០១ស្ថានីយ៍ប៉ុណ្ណោះ ដែលដា​ក់​លក់មិនតាមការណែនាំ និងការព្រមព្រៀង រវាងក្រសួងពាណិជ្ជកម្ម ជាមួយនឹងម្ចាស់ស្ថានីយ៍។

គួបញ្ជាក់ផងដែរថា៖ សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងែទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដែលបានធ្វើកាកំណត់តំលៃទៅ​​ដល់ម្ចាស់ស្ថានីយ៍ប្រេង ឲ្យល​ក់​បញ្ចុះតំលៃ ហើយនៅថ្ងែទី២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ លោក ប៉ោ លាងគង់ ប្រ​ធា​ន​សា​​ខាកាំកុងត្រូលខេត្ត បានដឹកនាំមន្រ្តីជំនាញចុះណែនាំ និងយកសេចក្តីប្រកាសរបស់ក្រសួង អំពីការបញ្ចុះតំលៃប្រេងដល់​គ្រ​​ប់ស្ថានីយ៍ប្រេង ហើយគ្រប់ម្ចាស់ស្ថានីយ៍ប្រេងទាំងអស់ ក៏បានយល់ព្រមបញ្ចុះតំលៃប្រេងទៅតាមការណែនាំ របស់ក្រសួងផ​ង​ដែ​រ ។

សូមរំលឹកថា៖ លោក ប៉ោ លាងគង់ បានឲ្យដឹងថាការអនុវត្តតាមការណែនាំ របស់ក្រសួងនេះ កម្លាំងជំនាញមិនមានការលំ​បា​ក​នោះទេ ដោយសារតែអាជីវករម្ចាស់ស្ថានីយ៍ បានសហការណ៍គ្នាបានស្ទើរតែទាំងអស់ មានបន្តិចបន្តួចប៉ុណ្ណោះដែលយើងបា​ន​ណែនាំ។ដោយលោក ហង់ នី