ភ្លៀងនៅបន្តធ្លាក់នៅតាមខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តកោះកុង ខេត្តព្រះសីហនុ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ភ្លៀងនៅតែបន្តធ្លាក់លាយឡំជាមួយខ្យល់កន្ទ្រាក់ នៅតាមបណ្តាខេត្តមួយចំនួនជាប់មាត់សមុទ្រដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ជាដើម។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ទៀតថា នៅតាមបណ្តារាជធានីខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ពីកម្រិតតិ​ចទៅបង្គួរ ព្រមទាំងមានខ្យល់លាយឡំផងដែរ។ ដូច្នេះសូមបងប្អូន ដែលរស់នៅតាមមាត់សមុទ្រ ប្រជានេសាទ អ្នកធ្វើដំ​ណើ​រតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខ្លាចមានការគ្រោះថ្នាក់ដែលបានកើតឡើងជាយថាហេតុ។

គួររំលឹកថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងធ្លាក់មកយ៉ាងច្រើននៅលើដងផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ និងខេត្តកោះ​កុ​ង​ ​បានទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតី ដែលធ្វើឲ្យតំបន់មួយចំនួនក្នុងខេត្តនេះមានគ្រោះទឹកជំនន់ និងមានការបាក់ផ្ទះ​សម្បែងជាដើម។

ក្រោយមានភ្លៀងធ្លាក់ និងខូចខាតលំនៅដ្ឋាន អាជ្ញាធរបានធ្វើការជម្លៀសប្រជាពលរដ្ឋចេញ និងរកទីទួលសុវត្ថិភាពជាប​ណ្តោះ​​អាសន្ន តែទោះជាយ៉ាងបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នជាមុនទើបមានការប្រសើរ ជៀសវាងការគ្រោះថ្នាក់ផ្សេងៗ៕