រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រគេនទេយ្យទាន ទៀនព្រះវស្សា១៥០វត្ដ

ភ្នំពេញ៖ នៅសល់តែងជាង១០ថ្ងៃទៀត ប៉ុណ្ណោះបុណ្យចូលកាន់ព្រះវស្សា នឹងឈានចូលមកដល់​ហើយ។ ពាក់ព័ន្ធនឹងបុណ្យតា​ម​បែ​​ប​ប្រពៃណី ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនេះ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណរួចរាល់ហើយដើម្បីនាំទៀនវស្សាប្រេងកាត បច្ច័យនិងទេយ្យវត្តមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃ គង់នៅក្នុងវត្តទាំង១៥០ ក្នុងរាជធានីភ្នំពេញ ។

ទៀនវស្សាប្រេងកាត និងទេយ្យវត្តមួយចំនួន បានដឹកបញ្ជូនមករក្សាទុក នៅសាលារាជធានីភ្នំពេញ អស់ហើយ មុនបន្តយកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់នៅទាំងអស់ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះសម្រាប់មួយវត្តៗ នឹងទទួលបានប​ច្ច័​យ​១​០​ម៉ឺ​ន​រៀ​ល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករចំនួន១០០គីឡូក្រាម ប្រេងមួយកាន ចំណុះ៣០លីត្រ ស្កស១បាវទំងន់២៥គីឡួក្រា​ម​ ទឹ​ក​ដោះគោ​ចំនួន១កេស៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស និងឧបត្ថមសហគមក្មេងវត្តចំ​នួ​ន​៥​លា​ន​រៀល។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ អនុវត្តមានការណែនាំ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបា​ន​ជ​ម្រុញឲ្យមន្ត្រីដែលទទួលបន្ទុក ការងារនេះ ប្រគល់បន្តទៅឲ្យខណ្ឌទាំង១២ ដើម្បីយកទៀនវស្សាប្រេងកាត បច្ច័យនិងទេយ្យវត្ថុទាំងនេះ ទៅប្រគេនដល់វត្តនីមួយៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពោលគឺបញ្ជូនទៅតាមខណ្ឌ ឲ្យចប់ត្រឹមល្ងាចថ្ងៃទី១៧ កក្កដានេះ​។

ពាក់ព័ន្ធនឹងបុណ្យចូលកាន់ព្រះវស្សា នឹងត្រូវធ្វើឡើងក្នុងរយៈពេល៣ខែ ហើយក្នុងរយៈពេលនេះ ព្រះសង្ឃគ្រប់អង្គត្រូវការភ្លើ​ង​​បំ​​​ភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុ​ផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុង​និមន្តបិណ្ឌបាត នៅតាមទីដ៏ទៃ។

ដូចនេះទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃ គឺជាការចាំបាច់បំផុត ជាទានដ៏ប្រពៃទទួលបា​ន​នូ​​វបុណ្យកុសល ពេញដោយបរិបូរណ៍ តាម​ជំនឿ។ បច្ចុប្បន្នទូទាំងរាជធានីភ្នំពេញ មានវត្តចំនួន១៥០វត្ត មានព្រះសង្ឃជា​ង​៥​០០​០​អ​ង្គ ​ទាំង​មហានិកាយ និងធម្មយុត្តិកនិកាយ។

សូមបញ្ជាក់ថា៖ ពិធីចូលកាន់ព្រះវស្សា មានរយៈ៣ខែ ដោយចាប់ពីថ្ងៃ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃ​១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨៕​ ដោយលោកឃួនប្លាយវី