ឈប់ផឹកស្រាដែលផលិតមិនត្រឹមត្រូវ ដើម្បីអនាគគគ្រួសារយើង

(ភ្នំពេញ)៖ តាមរយៈវីដេអូប្រមាណជាង២នាទី ដែលផលិតដោយក្រសួងសុខាភិបាលបានអប់រំ ក៏ដូចជាផ្ញើទៅកាន់ប្រជាព​លរដ្ឋ​គ្រប់រូប អំពីគុណវិបត្តិនៃការទទួលស្រា ដែលផលិតមិនត្រឹមត្រូវ និងទទួលស្រាដែលធ្វើឡើងដោយ លាយទឹកជាមួយមេ​តា​ណុ​ល ដែលជាសារធាតុគីមី ដ៏គ្រោះថ្នាក់បំផុត។​

ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ការទទួលទានស្រា ដែលមានជាតិមេតាណុល អាចបណ្ដាលឲ្យស្រវាំងភ្នែក,ឈឺក្បា​ល,​វិល​មុខ​,ក្អួតចង្អោរ និងពិបាកក្នុងការដកបង្ហើមដែលអាចធ្វើឲ្យស្លាប់បាត់ជីវិត ភ្លាមៗតែម្ដង។​

ប្រសិនបើអ្នកឃើញអ្នកដែលផឹកស្រា ហើយមានអាការៈបែបនេះ ត្រូវប្រយ៉ាប់បញ្ជូនជនរងគ្រោះ ទៅ​មណ្ឌលសុខភា​ពឬ​ម​ន្ទីរ​ពេ​​ទ្យបង្អែក ដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាល ឲ្យទាន់ពេល​វេលា។​

ពាក្យស្លោកសម្រាប់ដាស់តឿន ដល់ប្រជាពលរដ្ឋដែលធ្វើឡើង ដោយក្រសួងសុខាភិបាលនោះ គឺ «ឈប់ផឹកស្រា ដែលផលិតមិនមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីអនាគតប្រពន្ធកូនយើង និងឈប់យកមេតាណុល មកលាយស្រា ឬលាយទឹកធ្វើស្រា ដែលបណ្ដាលឲ្យបំផ្លាញសុខភាព និងជីវិតអ្នក»៕ដោយលោកឃួនប្លាយវី