ប្រជាពលរដ្ឋនៅសង្កាត់បារាយ៍ ត្រេចអរបានផ្លូវថ្នល់ថ្មី ធ្វើដំណើរ និងថ្លែងអំណរគុណម្ចាស់អំណោយ

ខេត្តតាកែវ៖ ផ្លូវចំនួន៣ខ្សែរ ត្រូវបានឯកឧត្តម ហ៊ុន សុខា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បារាយណ៍ ផ្តល់ជាអំ​ណោ​យជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ដើម្បីជួយម្រួលដល់ប្រជាពលរដ្ឋ​ ក្នុងការធ្វើដំណើរប្រចាំថ្ងៃ លែងមានការលំបាកដល់ប្រជាពលរដ្ឋដូចពេលមុនទៀតហើយ។

ពួកគាត់ម្នាក់ៗ សូមថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន សុខា ជាខ្លាំងដែលឯកឧត្តម បានគិតគូរដល់ប្រជាពលរដ្ឋជានិច្ច ជា​ពិ​​សេសចំណងដៃផ្លូវចំនួន៣ខ្សែរ នាពេលថ្មីៗ ធ្វើឲ្យពួកគាត់ងាយស្រួល ក្នុងការធ្វើដំណើរមែនទែន។

ពួកគាត់បន្តថា៖ កន្លងមកមិនត្រឹមតែការជួយជាផ្លូវនោះទេ ឯកឧត្តមបានផ្តល់ជាអំណោយ សប្បុរសធម៌ជាច្រើន ជូនដល់​ប្រ​​ជាពលរដ្ឋ ជាសម្ភារះដាក់ចូលក្នុងសាលា ការកសាងវត្តអារាម ហើយអ្វីដែលពួកគាត់មិនអាចបំភ្លេចបាន រាល់ពេលដែលប្រ​ជា​ពលរដ្ឋម្នាក់ៗ មានទុក្ខលំដាប់គឺឯកឧត្តម ជួយដោយមិនគិតពីវណ្ណះ និងនិន្នាការនយោបាយអ្វីនោះទេ។

ពួកគាត់គ្រប់ៗគ្នា ដើម្បីជាការដឹងគុណចំពោះថ្នាក់នាំ នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាឯកឧត្តម ហ៊ុន សុខា ដែលជាប្រ​ធា​នក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បារាយណ៍ គឺប្តេជ្ញារចូលរួមបោះឆ្នោត ទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ផងដែរ៕ ដោយ៖ ទេព វីរៈ