សម្តេចតេជោ ផ្តល់ថវិកាមួយម៉ឺនដុល្លារ ឲ្យទៅ ចាន់ សម័យ ខណៈឡេង​ ណាវ៉ាត់ត្រា​ ឧបត្ថម្ភដីមួយឡូ​តិ៍​ បន្ថែម

ភ្នំពេញ៖​ នៅមុននេះបន្តិច​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានប្រកាសផ្តល់ថវិកា​ មួយម៊ឺនដុល្លារ​ ដល់​អ​តី​ត​តារាចម្រៀងធ្លាប់មានឈ្មោះបោះសំឡេង​ លោក​ ចាន់​ សម័យ​ ដើម្បីធ្វើផ្ទះរស់នៅ​ ។ទន្ទឹមជាមួយគ្នានោះ​ ឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា​ ក៏បានចូលរួមចំណែក​ ផ្តល់ដីមួយកន្លែង​ នៅផ្លូវជាតិលេខ៣​ សម្រាប់​ តារាចម្រៀងរូបនេះ​ បានសាងសង់ផ្ទះរស់នៅស្របទៅ​តាម​ សម្តេចតេជោ​ ដែលចង់ឲ្យ​ លោកមានផ្ទះរស់នៅជួបជុំគ្រួសារ។

ជា​រឿងមួយដែលរំភើប​ ស្ទើរតែស្រក់ទឹកភ្នែកទៅហើយ​ ដែលលោក​ ចាន់​ សម័យ​ ទទួលបានការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិ​បាល​ សម្តេច​ តេជោ​ ផ្តល់ថវិកា​មួយម៊ឺនដុល្លារ​ ហើយលោក​ ឡេង​ ណាវ៉ាត់ត្រា​ ជួយ​ ដីមួយឡូតិ៍​នៅផ្លូវជាតិលេខ​៣​ ផងដែរ។

ក្រៅពីមានការផ្តល់អំណោយ​ ពីសម្តេចតេជោ​ ហ៊ុន​ សែន​ និង​ លោកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា​ ក៏មានសប្បុរសជនផ្សេងៗបា​ន​ជួ​យ​ជាថវិកា​ និងសម្ភារៈផ្សេងៗ៕