ការរៀបចំពិធី “ពិព័រណ៍ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព” នៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃ​វែ​ង

ខេត្តព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២  ខែកក្កដា ឆ្នាំ២០១៨ គម្រោងជំរុញផលិតកម្មស្បៀង នៃអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋា ភិ បា​​លទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងជាគណៈកម្មការតម្រង់ទិសគម្រោង។

កញ្ញាបណ្ឌិត ចាន់ ផ​ល​លឿ​ន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម និងជានាយិកាគម្រោង លោកបណ្ឌិត គៀន សុភា អ​​នុប្រធាននាយកដ្ឋាន សាកវប្បកម្ម និងដំណាំរួមផ្សំ និងជានាយកប្រតិបត្តិគម្រោង ក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នា​ក់​ខេត្ត-ស្រុក។

បានរៀបចំពិធី “ពិព័រណ៍ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព” នៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃ​វែ​ង ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ចាន់​ រ៉ាន់​ អ​ភិ​បា​ល​រ​ង​​ នៃគណៈអភិបាលខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម។

ថ្នាក់ដឹកនាំអង្គភាពក្រោមឱ​វាទ​ក្រ​​សួងកសិកម្ម ថ្នាក់ដឹកនាំមន្ទីរកសិកម្ម ព្រមទាំងអជ្ញាធរមូលដ្ឋាន បងប្អូនប្រជាកសិករ ផ​លិ​តករ អាជីវករ ក្រុមហ៊ុន និងអង្គការដៃគូអភិវឌ្ឍន៍ បានចូលរួមយ៉ាងច្រើនកុះករ ញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅក្នុងបរិ​យា​កា​ស​មួយប្រកបដោយសេចក្តីសោ​ម​នស្សរីករាយជាភាតរភាព និងមោទនភាពយ៉ាងក្រៃលែង។

ពិធីផ្សារណាត់នេះ ធ្វើឡើងក្នុងគោលបំណង៖ (១)បំផុសឲ្យប្រជាជនទូទៅមានចំណាប់អារម្មណ៍ ​ក្នុងការទិញបន្លែដែលមានគុ​ណ​ភាព និងសុវត្ថិភាព យកទៅបរិភោគ និងបង្ហាញឲ្យអ្នកទទួលទិញដុំ យកទៅលក់នៅផ្សារដ៏ទៃ បានទទួលស្គាល់ពីស​មត្ថភា​ព​នៃការផលិតបន្លែ ប្រកបដោយគុណភាព និងសុវត្ថិភាពរបស់កសិករ ក្នុងខេត្ត។

(២)ស្វែងរកទីផ្សារ ដើម្បីលក់ផលិតផលតាមរបៀបបញ្ជាទិញ ធានាបានបរិមាណ គុណភាព និងតម្លៃតាមរយៈការអនុត្តការធ្វើ​​កសិកម្មតាមកិច្ចសន្យា។ (៣)ដើម្បីបង្កើនការយល់ដឹង អំពីបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព ក្នុងចំណោមមហាជនទូទៅ ។

(៤) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងទីផ្សាររវាង កសិករផលិត ជាមួយនឹងគ្រប់តួអង្គក្នុងខ្សែច្រវ៉ាក់ទីផ្សារ។ ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការប្រគុំតន្រ្តី ការដាក់តាំងលក់បន្លែសុវត្ថិភាព ផលិតផលសុវត្ថិភាព ធាតុចូលកសិកម្ម វេទិកាសំណួរ-ចម្លើយពាក់ព័ន្ធនឹងបន្លែសុវត្ថិភាព ដោយវាគ្មិនជំនាញ ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព។ ដោយ ព្រុំភារុណ