លោក​ឧកញ៉ា ជា​ កុយ ប្រធានក្រុមហ៊ុន អចលនទ្រព្យជាកុយ និងប្រធានក្រុមហ៊ុនជីសេរីរាង បានអញ្ជើញជួបសំណេះ សំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ

ខេត្តឩត្តរមានជយ័៖ ប្រជាពលរដ្ឋចំនួន៣៨គ្រួសារ ស្ថិតនៅក្នុងភូមិផ្អុង សង្កាត់កូលក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្នុ​ង​នោះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុង ចៅសង្កាត់ រួមទាំងអជ្ញាធរភូមិ និងកងកម្លាំងថែមទៀតផងដែរ។

បន្ទាប់ពីមតិស្វាគមន៍ របស់លោកអភិបាលរងក្រុង និងលោកចៅសង្កាត់រួចមក។ លោកឧកញ៉ា ជា​ កុយ បានមានប្រសាសន៍លើកឡើងថា៖ ការអញ្ជើញសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនេះ គឺដើម្បីបានស្វែងយល់ពីសុខទុ​ក្ខ​ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណា ត្រូវតែជួយដោះស្រាយរាល់ទុក្ខលំបាករបស់ពួកគាត់ ឲ្យអ​ស់​ពី​លទ្ធភាព។

ជាពិសេសលោកឧកញ៉ា និងខិតខំបន្តអភិវឌ្ឈន៍ ភូមិផ្អុង សង្កាត់កូនក្រៀល ឲ្យមានការរីកចំរើនឡើងថែមទៀត ដោយប​ង្កើ​ត​ រោងចក្រ ផលិតជីធម្មជាតិ នៅតំបន់ភូមិផ្អុង នៅពេលខាងមុខឆាប់ៗនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងកា​រ​ប្រកបមុខរបរផ្សេងៗ សម្រាប់ចិញ្ចឹមជីវិត ជៀសវាងការធ្វើចំណាក់ស្រុកទៅធ្វើការងារ នៅបរទេសដោយផ្សងព្រេងថែមទៀ​ត​ផ​ង។

លោកឧកញ៉ាបន្តថា៖ លោក នឹងគ្រោងធ្វើការផ្សព្វផ្សាយផ្នែកការងារ កសិកម្មស្តីពីវិធីសាស្ត្រផ្សេងៗជូនដល់ បងប្អូន ប្រជា ក​សិ​ករ ដែលធ្វើកសិកម្ម នៅក្នុងតំបន់ភូមិផ្អុងនេះ ឲ្យបានយល់ដឹងគ្រប់ៗគ្នា ដើម្បីយកទៅអនុវត្តន៍ដាំដំណាំសម្រាប់ផ្គត់ផ្គង់ជីវ​ភា​ពគ្រួសារឲ្យមាន ការរីកចំរើន។

ជាពិសេសនោះ រាល់ភោគផល ដែលប្រជាពលរដ្ឋដាំបាន លោកឧកញ៉ា និងប្រមូលទិញទាំងអស់ ដើម្បីយកទៅបំពេញតម្រូ​វការ​ក្រុ​​មអាជីវករ នៅក្នុងទីក្រុងភ្នំពេញផងដែរ។ យ៉ាងណាម៊ិញ លោកឧកញ៉ា ជា កុយ បានបន្ថែមទៀតថា៖ បងប្អូនប្រជាពលរ​ដ្ឋ​យើ​​ងត្រូវចាំ  យើងទាំងអស់គ្នា មានអ្វីៗមកដល់ថ្ងៃនេះ គឺដោយសារក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែ​ន​ ​បានជួយរំដោះប្រទេសជាតិ ឲ្យរួចផុតពីសង្គ្រោម ប្រែក្លាយជាប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឈន៍គ្រប់វិសយ័គឺ​ក្រោ​ម​ការដឹងនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

គួបញ្ជាក់ថា៖ លោកឧកញ៉ា ជា កុយ ក៏បានឧបត្ថម ដល់កងកម្លាំង ក្នុងមួយអង្គភាពទទួលបាន ប្រេងសាំង ចំនួន ១ កាដុង មី ៥ កេះ ត្រីខ កំប៉ុង ៥ ឡូ ទឹកបរិសុទ្ធ ចំនួន ៥ ឡូ នឹងថវិកាមួយចំនួន។

អាជ្ញាធភូមិ​ សង្កាត់ទទួលបាន​ម្នាក់១០មុឺនរៀល​ ដោយឡែក សម្រាប់ប្រជាការពារភូមិ បានអាយកូម ចំនួន៨គ្រឿង និងបងប្អូនប្រជាពលរដ្ឋ ម្នាក់ៗចំនួន១ម៊ឺនរៀលផងដែរ៕ដោយលោកសាន់ រិន្ទ