ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សារឿន និងលោកជំទាវ បាននាំយកអំណោយ០៧ មុខផ្តល់ជូនស្នងការនគរបាល

ខេត្តមណ្ឌលគិរី៖ អំណោយ​ចំនួន​០៧មុខ រួមមាន៖ អង្ករ ត្រីខ  ទឹកត្រី មី  ប៊ីចេង អាវភ្លៀង និងអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ផ្តល់ជូនដល់ លោ​ក​ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្ត។

ដើម្បីធ្វើការចែកជូនដល់អធិការដ្ឋាននគរបាល​ក្រុងស្រុកទាំង៥ និងវរសេនាតូចនគរបាល ការពារព្រំដែនគោក​ទាំង២ ក្នុ​ង​កិ​​ច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងដំណើរការ​យុទ្ធនាការឃោសនា និងដំណើរ​ការបោះឆ្នោតជ្រើ​ស​តាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខនេះ ។

ដោយក្នុងមួយអធិការដ្ឋាន ក្រុងស្រុក ក្នុងមួយវរសេនាតូចនគរបាល ការពារព្រំដែនគោក​ ទទួល​បានសម្ភារៈ និងគ្រឿងឧ​ប​ភោ​គ បរិភោគមួយចំនួន រួមមាន៖​ អង្ករ ២០០​គីឡូក្រាម ត្រីខ ០១កេះធំ ទឹកត្រី មី ប៊ីចេង និងអាវភ្លៀង ។

ដោយឡែកស្នងការដ្ឋាននគរបាលខេត្ត ទទួលបានអាវរងារចំនួន ៥០អាវ ដើម្បីផ្តល់ជូនកម្លាំងអន្តរាគមន៍ចំនួន ៥០នាក់ ក្នុ​ង​ម្នាក់ៗទទួល​បានអាវរងារចំនួន ០១ផងដែរ៕ ដោយ គតិយុត្ត