ចាក់វ៉ាក់សាំងការពារជម្ងឺអុតក្តាម និងជម្ងឺសាទឹកលើសត្វគោក្របី

ខេត្តព្រៃវែង៖ មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ បាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​អុតក្តាម និង​ជម្ងឺសា​ទឹក​លើ​សត្វ​គោក្របី​របស់​អ្នកស្រុក​ជាង​៤០០​ក្បាល​នៅភូមិសន្លូងលីបឃុំព្រៃឃ្នេសស្រុកមេសាងខេត្តព្រៃវែង។  ​

លោកចិនវិសាលប្រធានការិយាល័យផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​អោយ​ដឹង​ថា យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​លើ​សត្វ​គោក្របី​របស់​អ្នកស្រុក​នេះ​ធ្វើ​ឡើង​នៅ​លើ​តំបន់​មួយ​ចំនួន​ដែល​ធ្លាប់​ផ្ទុះ​កើត​ជម្ងឺ​អុតក្តា​ម​ និង​ជម្ងឺសារ​ទឹក​នេះ​ហើយដោយ​ឡែក​នៅ​តំបន់​ផ្សេងៗទៀតមន្ត្រីជំនាញក៏ធ្វើការចុះតាមដានជាប់ជាប្រចាំផងដែរដើម្បីប្រមូលទិន្នន័យនិងចាត់វិធានការ​បង្ការ​និង​ការពារ​កុំអោយ​ផ្ទុះ​កើត​ជម្ងឺ​ឡើង ។​

លោកចិនវិសាលបានបញ្ជាក់ថា៖កាលពីថ្ងៃទី៤កក្កដានេះក្រុមការងាររបស់លោកបានបើកយុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ដ​ល់​សត្វ​គោ​ជាង​៤០០​ក្បាល និង​ក្របី​២​ក្បាល នៅ​ក្នុងភូមិ​ស​ន្លូ​ង​លី​ប​ដើម្បី​ធានា​ថា សត្វ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ និង​មិន​មាន​សត្វ​ណាមួយ​ឈឺ​នោះ​ទេ​ទោះ​ក្នុង​រដូវភ្លៀង​ក៏​ដោយ ។​

ជាមួយគ្នានេះដែរមន្ត្រីជំនាញពេទ្យសត្វក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើសិនជាមាន​សត្វ​គោក្របី​ជ្រូក​មាន់​ទា ដែល​មាន​អាការ​ឬ​ចេញ​រោគ​សញ្ញា​ខុស​ប្រក្រតី​ណាមួយ សូម​រួសរាន់​រាយ​ការ​ណ៌​ទៅ​មន្ត្រី​ពេទ្យសត្វ​ភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន​លឿន​ដើម្បី​អោយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ចុះ​ពិនិត្យ និង​ព្យាបាល​ទាន់​ពេលវេលា កុំអោយ​ជម្ងឺឆ្លង​រាលដាល​ទៅ​សត្វ​ដទៃ​ទៀត ៕​ដោយលោកឃួនប្លាយវី