ឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិ​​ការក្រ​សួ​ង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងបា​ន​អញ្ជើញកាត់ខ្សែបូរ

ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៧-០០នាទី។ ឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិ​​ការក្រ​សួ​ង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ
កិ​ច្ច និងហិរញ្ញវត្ថុ ព្រមទាំង ឯកឧត្តម អភិបាលរង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ លោកឧកញ៉ា និងលោកជំទាវ។

បា​ន​អញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវបាន២០០០០០ តោន និងឡសម្ងួតស្រូវខ្នាតធំ ដែលមានស​ម​ត្ថ​ភាពសម្ងួតបាន ៣០០០ តោនក្នុង១ថ្ងៃ ។

ជារបស់លោកឧកញ្ញ៉ា ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ដែលមានទីតាំងស្ថិតក្នុងភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តា​មរយះធនាគារអភិវឌ្ឍន៍ជនបទ បានផ្ត​ល់​ហិ​រញ្ញប្បទាន ដល់ក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ចំនួន១៥ លានដុល្លា សម្រាប់សាងសង់ ឡសម្ងួតស្រូវខ្នាតធំ( ៣០​០​០​​ តោន/១ថ្ងៃ ) និងឃ្លាំងអាចស្តុកស្រូវ បាន២០ ម៉ឺនតោន ។

ដើម្បីរក្សាទីផ្សារស្រូវ និងតម្លៃស្រូវរបស់ប្រជាកសិករ សហគមន៍ និងមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រ​ជា​កសិករ។