អធិការស្រុកគីរីវង់ ដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន

ខេត្តតាកែវ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង១០នាទី លោក វរៈសេនីយ៍ទោ  យុគ សារ៉ាត់ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ខុសច្បាប់ នៅចំណុចផ្ទះសំណាក់” ហេង ហេង” ស្ថិតក្នុងភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ  ឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២នាក់ ។

ជនសង្ស័យមានឈ្មោះ គួន ភិន ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិអណ្តូងគៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវនិងឈ្មោះ គង់ រតនា ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីឃាត់ខ្លួនជនសង្ស័ខាងលើនេះរួមមានវត្ថុតាង៖ ថ្នាំញៀនចំនួន០២កញ្ចប់តូច ទូរស័ព្ទដៃNokia ចំនួន០២គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ម៉ូតូ០១គ្រឿង ម៉ាកFZ ស្លាក់លេខ 1CC-6525 ពណ៌ក្រហម និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយ ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖ ហង់ នី