ព័ត៌មានវីដីអូ

ព័ត៌មានប្រចាំថ្ងៃ

ឯកឧត្តម​ ខៀវ កញ្ញារិទ្ធ ៖ បើកន្លែងណាមានករណីអ្នកកាសែតបំពានលើសសមត្ថកិច្ចខ្លួន អាជ្ញាធរ​ត្រូវ​ចាប់វាយខ្នោះភ្លាម

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ធ្វើការលើកឡើងនៅប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបាន​ថ្លែង​ក្នុងការជួបជុំអ្នកសារព័ត៌មាន​ប្រចាំឆ្នាំ ឲ្យ​ចាត់វិធានការច្បាប់ចំពោះអ្នកព័ត៌មានទាំងឡាយណា ដែលធ្វើសកម្មភាពបំពានទៅលើសមត្ថកិច្ចរបស់អាជ្ញាធរ។

Read More »

ស្ត្រីជាប្រពន្ធជើងខ្លាំង​យកសាំ​ង​ដុតផ្ទះ​ឆេះខ្ទិច​ខណៈពេលប្តី​សុំ​ប្រពន្ធ​ដើរលេង​បុណ្យ​ភូមិ​ពេលយប់​

ព្រះវិហារ ៖ ស្ត្រីជើងខ្លាំង​ម្នាក់​បាន​យកសាំង​ដុតម៉ូតូ​របស់ខ្លួន រហូត​ឆេះរាលដាល​ដល់ផ្ទះ​ឡើង​ទ្រលោម​ និង​បង្កឲ្យ​ឆាប​ឆេះ​ដល់ជនរងគ្រោះ៣នាក់​ទៀត ធ្វើ​ឲ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ​ មូលហេតុ​ដោយ​សារ​ខឹង​ប្តីរបស់ខ្លួន​បាន​សុំ​ទៅដើរ​លេង​ពេលយប់ក្នុង​កម្មវិធី​បុណ្យ​ភូមិ​នឹង​មិន​ចង់​ឲ្យ​ស្ត្រីជាប្រពន្ធទៅជាមួយ​។

Read More »

អាជ្ញាធរ​ទើបក្រោក​ពីដេ​ក​ឈ្មួញ​ការភ្នំយ៉ាត​អស់ជាង​ពាក់កណ្តាល​ទើប​នាំគ្នា​មក​បញ្ឈប់​

ប៉ៃលិន ៖ រមណីយ៍ដ្ឋាន​ភ្នំយ៉ាត​ដែលធ្លាប់តែស្រស់បំព្រង​ បច្ចុប្បន្នត្រូវ​បាន​ក្រុមឈ្មួញ​បាន​កាយ​ស្ទើតែអស់ជាង​ពាក់​កណ្តាលទៅហើយ ហើយ​អាជ្ញាធរ​ទើបតែ​មាន​វិធានការណ៍​​ចុះហាមឃាត់ ដោយ​ត្រឹម​តែធ្វើការ​ណែនាំ​ហាមឃាត់ និង​បញ្ឈប់​តែប៉ុណ្ណោះ​ ហាក់ដូចជា​បន្ធូរបន្ថយ​ពេក​ហើយ​។

Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវារីអគ្គិសនីសេសាន​ក្រោម២នៅ​ខេត្តស្ទឹង​ត្រែង

ស្ទឹង​ត្រែង​ ៖ នៅព្រឹកថ្ងៃចន្ទ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ដែលជាវារី​អគ្គិសនី​ផ្តល់ថាមពលអនុភាព400មេហ្គាវ៉ាត់ ខ្ពស់ជាងគេនៅកម្ពុជា។

Read More »

អស្ចារ្យណាស់ ! ទីតាំងជល់​មាន់ស្ទើកក្រើក​រាជធានីភ្នំពេញ​ត្រូវ​បាន​បង្ក្រាប​ហើយ​

​ភ្នំពេញ ៖ ទីតាំង​បញ្ជាល់មាន់​មានខ្សែធំ​ ដែលស្ថិតនៅ​បរិវេណ​ដីឡូតិ៍​មួយកន្លែង​ ស្ថិតនៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមាន​ជ័យ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លេង​ជាយូណាស់មក​ហើយ ដែល​សមត្ថកិច្ច​មូលដ្ឋានកន្លងមក​មិន​ហ៊ាន​ធ្វើ​ការ​បង្ក្រាប​សូម្បីតែបន្តិច ប៉ុន្តែនាពេល​ក្រោម​បទបញ្ជា​ស្នងការ​នគរបាល​រាជធានីភ្នំពេញ​ បង្ក្រាប​បាន​សម្រេច​។

Read More »

បទល្មើស​នេសាទ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ក្នុង​ស្រុក​កងមាស​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

កំពង់ចាម​ ៖ ជារៀង​រាល់ថ្ងៃមាន​បទល្មើស​ជាច្រើន​ក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម ដែលកម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​បង្ក្រាប​កន្លងមក​យ៉ាង​ច្រើនទីតាំង​ ប៉ុន្តែ​បទល្មើស​នេសាទ​ទាំង​នោះ​ ហាក់ដូចជាមិន​បាន​ស្រាកស្រាន្ត​ទាល់តែ​សោះ​ នៅតែបន្តមានដដែល​ជារៀង​រាល់ថ្ងៃ​។

Read More »

មិន​បានប្រុង​ប្រយ័ត្ន​ទាល់តែសោះ​តខ្សែភ្លើង​បណ្តាល​ឲ្យឆ្លង​ចរន្ត​ស្លាប់ភ្លាមៗ​តែ​ម្តង​

ព្រៃវែង​ ៖ ជារឿង​អកុសល​ខ្លាំងណាស់​ បុរសម្នាក់​ត្រូវ​បាន​ឆក់ខ្សែភ្លើង​បណ្តាល​ឲ្យស្លាប់ភ្លាមៗ​តែម្តង​ ខណៈ​បាន​ចូល​ទៅ​តខ្សែភ្លើង​ ដើម្បីធ្វើការបំភ្លឺក្នុង​រោង​ការ​របស់​ជាអ្នកជិត​ខាង ប៉ុន្តែ​ជាអកុសល​ក្នុងការ​តខ្សែភ្លើង​មិន​មាន​សម្ភារៈ​ត្រឹម​​ត្រូវ​ ហើយ​ការ​តខ្សែភ្លើង​បាន​បើក​ចរន្ត​ទៀត​ផង ធ្វើ​ឲ្យឆក់ភ្លាមៗស្លាប់មួយរំពេច​។

Read More »

ខណៈពេល​កំពុងតែសប្បាយនឹងការលេងល្បែង​ស៊ីសង​បញ្ជាល់មាន់យ៉ាង​ជក់ចិត្ត​

ព្រៃវែង ៖ ខណៈពេល​កំពុងតែសប្បាយនឹងការលេងល្បែង​ស៊ីសង​បញ្ជាល់មាន់យ៉ាង​ជក់ចិត្ត​ ដោ​យមិនមានការ​ខ្វល់​ខ្វាយ​​នឹងសមត្ថកិច្ចចាត់ការសូម្បីតែបន្តិច ស្រាប់តែ​ភ្លាមៗនោះ​កម្លាំងកងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ សហការជាមួយ​មន្ត្រីមូលដ្ឋាន​ចុះ​បង្ក្រាប​តែម្តង​ ដែលជារឿងនឹកស្មានមិនដល់ ព្រោះផ្តល់ថ្លៃទឹក​តែរួចហើយ​។

Read More »

តូចចិត្ត​ខ្លាំងពេក​ប្រពន្ធ​ជាទីស្រឡាញ់​អស់ចិត្ត​សុំលែង​ប្តីតូច​ចិត្ត​ខ្លាំងពេក​ចង.ក​សម្លាប់​ខ្លួនតែម្តង

ប៉ៃលិន ៖ បុរសម្នាក់​ហេតុ​តែមាន​ការប្រចណ្ឌ័​ និង​ស្រឡាញ់ប្រពន្ធខ្លាំងពេក​ រហូត​មាន​ការ​ឈ្លោះប្រកែកគ្នា​ស្ទើតែជាង​រៀង​រាល់ថ្ងៃ​ក្លាយ​ជាទម្លាប់ទៅហើយ​ ស្រាប់តែថ្ងៃកើតហេតុ​នាង​មាន​ការអស់ចិត្ត​ បាន​និយាយពាក្យ​ថា ​“សុំ​លែងលះ​ចែក​ផ្លូវ​គ្នា​ដើរ​” ធ្វើឲ្យ​បុរស​ជាប្តី​តូចចិត្ត​សម្រេចចិត្ត​ចង.ក​សម្លាប់ខ្លួន​តែម្តង​។

Read More »

ឯកឧត្តម​ សុខ ខាវ៉ាន់ អញ្ជើញ​ជាអធិបតីភាព​ចែកអំណោយ​ជូន​ពលរដ្ឋ​២៩២គ្រួសារ​នៅខេត្ត​តា​កែវ​

តាកែវ ៖ ឯកឧត្តម​ សុខ​ ខាវ៉ាន់​  រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ហូ​ វិចិត្រ​ ប្រធាន​ក្រុម​ការងារចុះមូលដ្ឋានក្រុងដូន​ កែវនាថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨បានរៀបចំពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៩២៩គ្រួសារ​ មកពី៣សង្កាត់ ក្នុង​ក្រុងដូនកែវ ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម​ សុខ​ ខាវ៉ាន់​  រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ហូ​ វិចិត្រ​ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងដូន​កែវ។

Read More »

កូន​ចៅ​ស្នងការរង​ខេត្តត្បូង​ឃ្មុំ​ឃាត់សមត្ថកិច្ច​និង​រក​បាញ់​មេព្រៃសម្លាប់ចោល​ខឹងរឿងចាប់ឈើ​ស្នង​ការ​រង​

ត្បូងឃ្មុំ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពីខេត្តត្បូងឃ្មុំ​បាន​ឲ្យដឹងថា មាន​ករណី​ជម្លោះកក្រើក​ខេត្តត្បូងឃ្មុំរវាង​កូន​ចៅ​ស្នង​ការ​រងនគរបាល​ខេត្តត្បូងឃ្មុំ ជាមួយ​ក្រុមសមត្ថកិច្ចចម្រុះ និង​មេព្រៃ រឿង​ចាប់​ឈើ​ប្រណិត​របស់​លោក​ស្នងការ​រង​ខេត្ត​ត្បូងឃ្មុំ ដែលបង្ករឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នឹង​រិះគន់យ៉ាង​ខ្លាំង​។

Read More »

គ្រោះថ្នាក់​ចរាចរណ៍គួរឲ្យរន្ធត់​រថយន្ត​ក្រុង​ស្វយ័ត​បុករះ​រថយន្ត​៦គ្រឿង​បណ្តាល​ឲ្យ​ស្លាប់​១របួស​៧​នាក់​

ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​សែន​រន្ធត់​បុក​រះពេញផ្លូវ​ ដែល​បង្ករឡើង​ដោយ​សារ​រថយន្ត​ក្រុង​ស្វយ័ត​ដឹក​ជញ្ជូន​​សាធារណៈ​ ខ្សែទី​១០ពិផ្សារ​ស៊ិន​ជូរីផ្លាហ្សា ដល់​ចំណត​បឹងឈូក ដោយ​បាន​បុក​រះរថយន្ត​ចំនួន​៦គ្រឿង​ ម៉ូតូ​ចំនួន​​៤គ្រឿង និង​រ៉ឺម៉ក​ចំនួន​២ទៀត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​រងរបួស​ធ្ងន់ស្រាល​៧នាក់​។

Read More »

ព័ត៌មានជាតិ

សន្តិសុខសង្គម

ចរាចរណ៍

ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ច និងពាណិជ្ជកម្ម

សិល្បៈ និងកីឡា

សុខភាព និងសម្រស់

បច្ចេកវិទ្យា និងមនុស្សធម៌